លោក គួច ចំរើន៖ ការខ្វះខាតទឹក​ក្នុងខេត្ត​ព្រះសីហនុ​កន្លងមក គឺដោយសារ​ការអភិវឌ្ឍ​លឿនពេក

  • 2020-06-09 03:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បាន​ថ្លែងថា ការខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុងខេត្តនេះនាពេលកន្លងមក គឺ​ដោយសារតែការអភិវឌ្ឍលឿនពេក ពោលគឺ​អ្នកមានវិនិយោគ និងទេសចរ​យ៉ាងគំហុក​ដែល​បាន​ធ្វើឱ្យការប្រើប្រាស់​បរិមាណ​ទឹកលើស​ផែនការ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងសន្និសីទ​សារព័ត៌មាន​នាព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោក​បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «អ្វីដែលជាការខ្វះខាត​ក្នុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០កន្លងមកនេះ នោះគឺដោយសារតែការអភិវឌ្ឍ និង​ការរីកចម្រើន​នៅក្នុងខេត្តព្រះសីហនុ​នោះ វាលឿនពេក បាន​ធ្វើឱ្យអ្នកគិតគូរអំពី​ការអភិវឌ្ឍ​សម្រាប់​បម្រើ​សេវា​ទាំងនោះ គឺថាមានការខ្វះខាត។ យើងក៏អត់រំពឹងគិតថាខេត្តព្រះសីហនុ នឹងមាន​ភ្ញៀវ និង​អ្នកបរទេស មក​ធ្វើការវិនិយោគ បណ្តាក់ទុន និងទេសចរណ៍យ៉ាងច្រើន»។

លោកអភិបាលបញ្ជាក់​បន្ថែម​ថា ខេត្ត​ព្រះសីហនុនាពេលបច្ចុប្បន្ន គឺ​មិនខ្វះខាតទឹកប្រើប្រាស់​ទេ។ «ឥឡូវយើងមាន​លទ្ធភាព​ផលិតទឹកស្អាត​រហូតដល់ ១០ម៉ឺនម៉ែត្រគូបក្នុង​មួយថ្ងៃ។ តែការប្រើប្រាស់ជាក់ស្តែង គឺចន្លោះពី ៣៦០០០ ទៅ ៤២០០០ម៉ែត្រគូបតែប៉ុណ្ណោះ​ក្នុងមួយថ្ងៃ»៕

អត្ថបទថ្មី
;