Honda Winner X ឆ្នាំ២០២០ ដូរតែមថ្មីកាចជាងមុន តម្លៃមិនដល់ ២ពាន់ដុល្លារ

  • 2020-06-09 05:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


Honda បានបញ្ចេញម៉ូតូ Winner X ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយបានផ្លាស់ប្តូរការឌីហ្សាញតែមថ្មី មើលទៅរាងកាចជាងមុន។ ទោះជាយ៉ាងណា រូបរាងទាំងមូលរបស់វា នៅតែរក្សាដដែល មិនខុសពីស៊េរីមុនឡើយ។

ម៉ូតូ Winner X ថ្មីនេះចែកចេញជា ៤ ប្រភេទ គឺ Matte Black, Camo, Sports និង Racetrack។ ក្រៅពីផ្លាស់ប្តូរការឌីហ្សាញថ្មី ម៉ូតូនេះក៏បំពាក់បច្ចេកវិទ្យាកាន់តែទំនើប ដោយប្រើប្រាស់អំពូល LED ទាំងអស់ ដែលបាញ់ភ្លើងបានច្បាស់ ប្រើប្រាស់បានយូរ និងស៊ីភ្លើងតិចទៀតផង។

Honda Winner X បំពាក់ម៉ាស៊ីនកម្លាំង ១៥០សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយប្រើចង្កឹះលេខ ៦វគ្គ ដែលអាចដំណើរការបានរហ័ស និងរលូនល្អ ព្រមទាំងមានប្រព័ន្ធស្អំម៉ាស៊ីន Liquid-cooled ផងដែរ។ បន្ថែមពីនេះវាក៏មានបំពាក់ហ្វ្រាំងមុខ ABS ដែលអាចធានាសុវត្ថិភាពខ្ពស់ ពេលជិះលើផ្លូវរអិលផងដែរ។

ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១ ៩៨០ដុល្លារ ទៅ ២ ១៥០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

;