លោក ស៊ុន ចាន់ថុល ទៅសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

  • 2020-06-09 09:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីដំណើរចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសា​ធារ​ណ​ការ និងដឹកជញ្ជូនខេត្តរតនគិរីរួចមក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសា​ធារ​ណ​ការ និងដឹកជញ្ជូនបានឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ដែលលោកតាធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ ឋិតនៅក្នុងខេត្តស្ទឹងត្រែង។

រុបភាព៖ ក្រសួងសា​ធារ​ណ​ការ និងដឹកជញ្ជូន
លោកទេសរដ្ឋមន្ត្រី បាននាំយកនូវកន្ត្រក់ផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះ អធិរាជសំឡេង មាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកាដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជន បាន ជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផង ដែរ៕
អត្ថបទថ្មី
;