ថោន បញ្ជាក់រឿង មាស សុខសោភា ចេញពីផលិតកម្ម
- 2020-06-09 11:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថោន បញ្ជាក់រឿង មាស សុខសោភា ចេញពីផលិតកម្ម
ចន្លោះមិនឃើញ
ក្រោយរយៈពេល ២ម៉ោងក្រោយតារាងចម្រៀង មាស សុខសោភា ប្រកាសចាកចេញពីផលិតកម្ម លោក អ៉ិន រិទ្ធីចិត្រ នាយកគ្រប់គ្រងផលិតកម្ម ថោន បានឆ្លើយតបថា លោកមិនបានដឹង និងមិនទាន់បានទទួលដំណឹង និងលិខិតផ្លូវការនៃការចាកចេញរបស់តារាច្រៀង មាស សុខសោភា នៅឡើយនោះទេ។
សូមបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា ដែលជាតារាចម្រៀងស្រីល្បីប្រចាំផលិតកម្មថោន បានប្រកាសក្នុងផេកហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីរសៀលថ្ងៃនេះថា "ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។ #thankyou " ៕