តារាកូរ៉េល្បីម្នាក់ ធ្លាប់ស្លៀករ៉ូបឡើងលេចចង្អូរគូទ ពេលចូលរួមកម្មវិធី
- 2020-06-10 01:32:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េល្បីម្នាក់ ធ្លាប់ស្លៀករ៉ូបឡើងលេចចង្អូរគូទ ពេលចូលរួមកម្មវិធី
ចន្លោះមិនឃើញ
Kang Hanna គឺជាតារាសម្ដែងម្នាក់ ដែលមានឈ្មោះបោះសម្លេងមួយរូបនៅលើទឹកដីកូរ៉េខាងត្បូង។ នាងធ្លាប់ដើរតួឯកជាច្រើនហូរហែនៅក្នុងភាពយន្តល្បីៗដូចជា "Moon Lovers: Scarlet Heart Ryeo" "Rain or Shine" និង "Familiar Wife" ជាដើម។ នៅលើវិថីសិល្បៈ Kang Hanna ធ្លាប់បង្ហើបថា នាងមានសេចក្ដីសោកស្ដាយមួយ ដែលមិនអាចបំភ្លេចបាន គឺការស្លៀករ៉ូបដ៏សិចស៊ី កំឡុងចូលរួមកម្មវិធី Busan International Film Festival ឆ្នាំ២០១៣កន្លងទៅ។
កាលនោះ រ៉ូបដែល Hanna ស្លៀកមានសភាពលេចធ្លោជាងគេ ហើយខុសប្លែកពីគេឯងផងដែរ។ ជាទូទៅ រ៉ូបគេស្លៀកបង្ហាញភាពសិចស៊ីនៅខាងផ្នែកខាងមុខ តែរ៉ូបរបស់តារាសម្ដែងរូបនេះបែរជាសិចស៊ីនៅខាងក្រោយទៅវិញ។ រ៉ូបនោះមានសភាពសិចស៊ីដល់ថ្នាក់បញ្ចេញសាច់ចង្អូរគូទរបស់ Hanna ថែមទៀតផង។ មហាជនខ្លះក៏សរសើរពីភាពស្រស់ស្អាត ឯខ្លះទៀតក៏មានគំនិតអភិរក្សនិយមនិងបានរិះគន់យ៉ាងចាស់ដៃចំពោះ Hanna។
Hanna បានរៀបរាប់ទាំងសោកស្ដាយថា រូបថតដែលនាងស្លៀករ៉ូបនោះគឺជារូបដែលអាក្រក់បំផុត ហើយវាបានក្លាយជាស្រមោលខ្មៅនៅក្នុងជីវិតរបស់នាង។ បន្ថែមពីនេះ Hanna បានបកស្រាយរឿងមួយទៀតដែលគ្រប់គ្នាយល់ច្រឡំថាមានស្នាមសាក់នៅលើកំប៉េះគូទរបស់នាង។ បើតាមពិតទៅ វាគ្រាន់ជាស្បៃសំណាញ់ខ្មៅៗដែលលយចេញមកក្រៅទេ មិនមែនជាស្នាមសាក់អ្វីឡើយ។
"វា (រ៉ូប) ជាផលិតផលរបស់អ្នកច្នៃម៉ូដល្បីមួយរូប។ នៅពេលខ្ញុំទទួលបានសំណើ (ឲ្យស្លៀករ៉ូបនោះ) ខ្ញុំគិតថាវាស្រស់ស្អាត ប្លែក និងមើលទៅអស្ចារ្យ។ ប៉ុន្តែវាកំពុងក្លាយជាផ្លូវដើរដ៏ងងឹតសម្រាប់ខ្ញុំទៅតាមពេលវេលា" នេះជាការលើកឡើងរបស់ Hanna៕