លោក ប្រាក់ សុខុន ប្រាប់រដ្ឋមន្រ្តីអូស្ត្រាលីជាថ្មីរឿងមូលដ្ឋានយោធាបរទេសនៅកម្ពុជា

  • 2020-06-10 01:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ប្រាប់​លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលីជាថ្មីតាមទូរសព្ទ​ថា កម្ពុជា​មិន​អនុញ្ញាឱ្យមាន​វត្តមាន​មូលដ្ឋាន​យោធាបរទេស​ណាមួយ​នៅក្នុងទឹកដី​របស់កម្ពុជាឡើយ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស​ កាលពីថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០២០។

លោក​ ប្រាក់ សុខុន បន្តថា កម្ពុជា​ស្វាគមន៍គ្រប់​ប្រទេស​មកធ្វើសមយុទ្ធ​យោធារួមគ្នា ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក នៅមូលដ្ឋាន​កងទ័ពជើងទឹករាម៕

អត្ថបទថ្មី
;