ប្រទេស​ក្បែរខាងកម្ពុជា មានអ្នកជាសះស្បើយពីជំងឺកូវីដ អស់ទាំងស្រុង

  • 2020-06-10 02:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំងឺកូវីដ១៩ ចុងក្រោយគេនៅប្រទេសឡាវ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ កាលពីថ្ងៃទី៩ មិថុនា ២០២០ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីរដង។

អ្នកជំងឺ​ដែលជាសះស្បើយចុងក្រោយគេនេះ មាន​អាយុ ១៨ឆ្នាំ ត្រូវបាន​បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ​ពីថ្ងៃទី២៨ មីនា ដល់ ៩មិថុនា។

ឡាវ បាន​ជួប​ករណីឆ្លងកូវីដ១៩ ចំនួន ១៩នាក់ប៉ុណ្ណោះដែលជាចំនួនតិចជាង​គេក្នុង​តំបន់អាស៊ាន ហើយបាន​ជាសះស្បើយទាំងអស់៕

ប្រភព៖ Vientiane Times

អត្ថបទថ្មី
;