រយៈពេល ៤០ថ្ងៃ ពីថ្ងៃទី១ឧសភា ដល់ ៩ មិថុនា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣០០លើក
- 2020-06-10 04:20:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល ៤០ថ្ងៃ ពីថ្ងៃទី១ឧសភា ដល់ ៩ មិថុនា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣០០លើក
ចន្លោះមិនឃើញ
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៤០ថ្ងៃ ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កើតឡើង ២៩០លើក ស្លាប់ចំនួន ១៥២នាក់ របួសចំនួន ៤៥៤នាក់ ក្នុងនោះរបួសធ្ងន់ ២៨១នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កើតឡើង ៧លើក ស្លាប់ ២នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៥នាក់។
ក្នុងរយៈពេល៤០ថ្ងៃនេះ យានយន្តដែលត្រូវបានត្រួតពិនិត្យនិងផាកពិន័យ សរុបចំនួន ៥៧ ០២៤គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៤១ ៩៨៨គ្រឿង និងរថយន្តមានចំនួន ១៥ ០៣៦គ្រឿង (រថយន្តតូចចំនួន ១២ ៩៣៣គ្រឿង និងរថយន្តធំចំនួន ២១០៣គ្រឿង)។
ការអនុវត្តការរឹតបន្តឹងការច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ១០៧៧គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១២៧០គ្រឿង និងរថយន្តមានចំនួន៤៣៨គ្រឿង (រថយន្តតូចចំនួន ៤០១គ្រឿង និងរថយន្តធំចំនួន ៣៧គ្រឿង)៕
ប្រភព៖ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ