ដៃ​ស្ដាំ Pep ​ទើប​នឹង​រក​បាន​ថ្មី​ថ្មោង មាន​ប្រវត្តិ​ធ្លាប់​បង្វឹក​សុទ្ធ​តែ​កីឡាករ​លំដាប់ៗ

  • 2020-06-10 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Juanma Lillo ​ទើប​នឹង​ត្រូវ​បាន​ក្លឹប Manchester City ​ប្រកាស​ផ្លូវការ​​ថា​ ​រូប​លោក​បាន​ក្លាយ គ្រូ​ជំនួយការ​ប្រចាំ​ដែលនឹង​​ធ្វើការ​​ស្និទ្ធ​ជាមួយ​គ្រូ​បង្វឹក​ឆ្នើម​លោក Pep Guardiola ។

​ក្រោយ​ការ​ចាកចេញ​របស់​លោក Mikel Arteta ​បាន​ទៅ​ដឹក​នាំ​ក្លឹប Arsenal ​នៅ​ទីក្រុង​ឡុងដ៏កាល​ពី​ខែ​ឆ្នូ​ឆ្នាំ ២០១៩ កន្លង​ទៅ។ តំណែង​ទំនេរ​មួយ​នេះ​ទើប​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Lillo នេះ​ឯង។

លោក Juanma Lillo
​​ប្រវត្តិ​រូប​សង្ខេប៖ លោក Juanma Lillo កើត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ឆ្នាំ ១៩៦៥ ​នៅ​ក្នុង​តំបន់ Tolosa ប្រទេស​អេស្ប៉ាញ។ លោក​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​ផ្នែក​នេះ(ជំនួយការ) ​នៅ ៣ ទ្វីប​ផ្សេងៗ​គ្នា​។

​អតីត​អ្នក​ចាត់ការ​ក្លឹប Qingdao រូប​នេះ ធ្លាប់​បាន​ជួយ​ឲ្យ ក្លឹប​ឡើង​ពី លីគ២ មក​លេង​នៅ​​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​ចិន ​Chinese Super League។

លោក​ធ្លាប់ ជាប់​ឈ្មោះ​ជា ​គ្រូ​បង្វឹក​វ័យ​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត La Liga បុរស​​វ័យ ៥៤ ឆ្នាំ​រូប​នេះ​ជា​អ្នក​បង្វឹក​ដោយ​ផ្ទាល់​កីឡាករ​ឈុត​ជម្រើសជាតិ​អេស្ប៉ាញ​មាន​ដូចជា Andres Iniesta, David Villa និង Yaya Toure ជា​ដើម​ សុទ្ធតែជា​កីឡាករ​មាន​ទេពកោសល្យ​លំដាប់​ពិភពលោក៕

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;