ចិន លាតត្រដាង​ពីប្រភព​នៃការ​បំពុល​នៅក្នុងប្រទេស

  • 2020-06-11 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការស្រាវជ្រាវ​រក​ប្រភព​នៃការ​បំពុល​ក្នុងប្រទេសចិន រយៈពេល៣ឆ្នាំ គិត​ត្រឹមចុងឆ្នាំ​២០១៧ ក្រសួង​បរិស្ថានចិន បាន​រកឃើញថា មាន​ប្រភព​បំពុលចំនួនដល់ ៣,៥៨លានប្រភព។

លោក Zhao Yingmin អនុរដ្ឋមន្រ្តី​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន បាន​ថ្លែងក្នុងសន្និសីទ​កាសែត​កាលពីថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ​២០២០ថា ការ​ស្រាវជ្រាវនេះ ធ្វើឡើង​ក្នុងគោលបំណង​កំណត់​បញ្ហាការគំរាម​កំហែងនៃបំពុល​ទូទាំងប្រទេស។

លោក​បញ្ជាក់ថា៖ «វា​មាន​តួនាទី​សំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ការបំពុល ហើយ​វានឹង​ជួយគាំទ្រ​ដល់ការការពារ​ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានចិន»។

ការធ្វើជំរឿន​នេះ បាន​បង្កើត​តារាង​ទិន្នន័យជាង ១៨០០ ហើយ​ប្រមូលបាន​វត្ថុសំណាក ១៥០លាន​នៃ​ទិន្នន័យមូលដ្ឋាន។ ក្នុង​ចំណោម​ប្រភព​បំពុលជាង ៣លាននោះ ក្នុងនោះ​ជាង ៤៤ភាគរយហើយ ដែលមានប្រភព​មកពី​ឧស្សាហកម្មធំៗ និង​ស្ទើតែ ៥៣ភាគរយ​មានប្រភពបំពុល​មកពីខេត្តចំនួន៥ នៅភាគខាងកើតប្រទេស។

លោក Zhao ព្រមាន​ថា ឧស្សាហកម្ម​បំពុលធំៗ នៅ​តែ​ស្ថិតក្នុងកម្រិតខ្ពស់។ «ការផ្ទុះជំងឺកូវីដ១៩ ក៏បាន​រំលឹក​យើង​ផងដែរថា សង្គម​ទាំងមូល​ត្រូវការ​បៃតង និង​ជីវិត​រស់នៅប្រកបដោយសុខភាពល្អ និង​យកចិត្តទុកដាក់កាន់តែច្រើនទៅលើ​បរិស្ថាន»៕

ប្រភព៖ CGTN

អត្ថបទថ្មី
;