Bayern លេង​មិន​ចាញ់​សោះ ២១ប្រកួត​សង្ឃឹម​លើក​ពាន German Cup ៩៩%

  • 2020-06-11 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Hansi Flick អ្នក​ចាត់ការ​ទូទៅ​​ក្លឹប​ Bayern Muchen បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​សាក​សម​ឈ្នះ​ពាន DFB-Pokal ឬ​ ​German Cup ​ក្រោយ​ពេល​អាច​លេង​ឈ្នះ ២-១ លើ​​ក្រុម Frankfurt ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លោក​ Hansi Flick
​ក្រុម​ខ្លាំង​ជាង​គេ​នៅ​អាល្លឺម៉ង់​មួយ​នេះ​ ​មាន​កំណត់ត្រា​លេង​ឈ្នះ​ជាប់ៗ​គ្នា ១២ ប្រកួត (​ក្នុង​ពាន​លីគ) ​និង​កំណត់ត្រា​មិន​ចាញ់​សោះ ២១ ប្រកួត (នៅ​គ្រប់​កម្មវិធី​របស់​ក្លឹប) ​រដូវកាល ២០១៩-២០២០។

លោក ​ Flick ​កំពុង​សម្លឹង​ឃើញ​ការ​ឈ្នះ​ពាន​ខាង​លើ​ជា​លើក​ដំបូង ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ពាក់​កណ្ដាល​រដូវកាល​ ក្រោយ​ការ​បណ្ដេញគ្រូបង្វឹកលោក Niko Kovač ចេញពីតំណែងកាលពី​ខែ​វិច្ឆិកា ២០១៩ កន្លង​ទៅ​។

​​ជម្រាប​ដែរ​ថា ក្រុម​ Bayer Leverkusen ​ដែល​មាន​ខ្សែ​ប្រយុទ្ធ Kai Havertz កំពុង​ឡើង​ជើង​ បាន​ទៅ​ឈរ​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ​មុន​រួច​ហើយ។ ដូចនេះ Bayern (ក្រុម​ការពារ​តំណែងជើងឯកពាន​នេះ) ​នឹង​ត្រូវ​តទល់​ក្រុម Leverkusen នៅ​ថ្ងៃ​សៅរ៍​ទី ៤ ខែ​កក្កដា​ឆ្នាំ ២០២០៕

ទស្សនា​វីដេអូហាយឡាយ Bayern ប៉ះ Frankfurt ៖

ទស្សនា​វីដេអូហាយឡាយ Saarbrücken ប៉ះ Bayer 04 Leverkusen ៖

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;