ម៉ូដសក់ងាយៗទំាង ៧ ដែលអ្នកអាចធ្វើខ្លួនឯងនៅផ្ទះបានយ៉ាងស្រួល
- 2020-06-11 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់ងាយៗទំាង ៧ ដែលអ្នកអាចធ្វើខ្លួនឯងនៅផ្ទះបានយ៉ាងស្រួល
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្ននេះ មិត្តនារីមួយចំនួនប្រហែលជាពុំសូវហ៊ានចេញក្រៅផ្ទះប៉ុន្មានឡើយ។ ដូច្នោះហើយ រាល់សកម្មភាពប្រចំាថ្ងៃភាគច្រើនគឺត្រូវបានធ្វើជាលក្ខណៈមិនផ្ទាល់ដូចជាប្រើប្រាស់បច្ចេកវិទ្យាជំនួសវិញដោយ ធ្វើការពីផ្ទះ រៀនពីផ្ទះ ទិញទំនិញតាមប្រព័ន្ធអនឡាញជាដើម។ ការធ្វើបែបនេះមានភាពងាយស្រួលនិងសុវត្ថិភាពសម្រាប់អ្នក ចុះប្រសិនបើអ្នកមិនចំាបាច់ចេញក្រៅផ្ទះហើយមករៀនធ្វើម៉ូដសក់សាមញ្ញ ងាយៗដោយខ្លួនឯងវិញនោះ? ខាងក្រោមនេះជាម៉ូដសក់ទំាង ៧ ដែលអ្នកអាចធ្វើខ្លួនឯងនៅផ្ទះបានរួមមាន៖
១. ម៉ូដក្រងសក់ទំាងអស់ទៅក្រោយ
ម៉ូដសក់មួយនេះភាគច្រើនមិត្តនារីធ្លាប់ធ្វើខ្លួនឯងនៅផ្ទះ។ ដើម្បីធ្វើម៉ូដសក់នេះអ្នកគ្រាន់តែទម្លាក់សក់ទៅខាងក្រោយឲ្យអស់រួចហើយចាប់ផ្តើមក្រងដោយថ្នមៗដើម្បីមើលមកសាមញ្ញបែបធម្មជាតិ។ ទាញសក់ញែកចេញពីគ្នាតិចៗដើម្បីឲ្យមើលមកស្រស់ស្អាតជាការស្រេច។
២. ចងសក់ពាក់កណ្តាលជាមួយបូរសក់បែប Girly
ចំពោះស្ទីលនេះវិញ មិត្តនារីគ្រាន់តែយកកំណាត់អាវវែង ឬ បូរចង់សក់ណាដែលមើលមកវែងបែបសុភាពនារីទៅបានហើយ។ អ្នកគ្រាន់តែចង់ពាក់កណ្តាលសក់តែប៉ុណ្ណោះ។
៣. ចងសក់ពាក់កណ្តាលជាមួយខ្សែចងសក់ពណ៌ខ្មៅហើយមូលសក់រួញតិចៗ
ម៉ូដសក់នេះវិញគឺកាន់តែមានភាពងាយស្រួលដោយអ្នកគ្រាន់តែមូលសក់ឲ្យរាងទឹករលកតិចៗ រួចហើយក៏ចង់ពាក់កណ្តាលក្បាល់ដូចម៉ូដខាងលើតែអ្នកប្តូរមកចងខ្សែពណ៌ខ្មៅវិញតែប៉ុណ្ណោះ។
៤. ចងសក់ទាបធម្មតា
ចំណែកម៉ូដសក់ទី ៤ នេះវិញគឺរឹតតែមានភាពងាយស្រួលសម្រាប់សុភាពនារីគ្រប់រូប។ ម៉ូដសក់នេះគឺលឿននឹងចំណេញពេលវេលាច្រើនណាស់ តែប្រសិនបើអ្នកមានសក់ត្រង់ស្មើ តែចង់បានសក់ដូចក្នុងរូបនេះអ្នកត្រូវមូលសក់ឲ្យរាងទឹករលកបន្តិចដើម្បីមើលមកស្រស់ស្អាតពេលចង់ទម្លាក់ទាម។
៥. ទម្លាក់សក់ហើយពាក់មួក
ប្រសិនបើអ្នកទៅដើរលេង ឬធ្វើដំណើរកម្សាន្តនោះ អ្នកក៏អាចពាក់មួកនេះបានដែរ។ ដំបូងអ្នកត្រូវសម្រេចចិត្តថាខ្លួនចង់បានសក់ត្រង់ ឬ សក់រួញ ប្រសិនបើអ្នកស្រឡាញ់ម៉ូដសក់ណាមួយហើយ ចូរអ្នកប្រើមួកដូចក្នុងរូបដើម្បីបន្ថែមភាពស្រស់ស្អាតបន្ថែម។
៦. ម៉ូដសក់ចង់បែបរញ៉េរញៃនៅផ្ទះ
រីឯម៉ូដសក់នេះវិញ ពុំមានអ្វីពិបាកឡើយ អ្នកគ្រាន់តែចាប់យកមូលចូលគ្នាឡើងលើបន្តិចហើយយកកៅស៊ូ ឬខ្សែចងសក់មកចងទៅជាការស្រេច។
៧. បើបួកសក់ ឬ scrunchiesមកចង
ក្រៅពីម៉ូដខាងលើ ស្ទីលធ្វើសក់ដែលគេកំពុងពេញនិយមនាពេលបច្ចុប្បន្ននោះគឺការចងសក់ជាមួយបូរបែបនេះ។ បូរសក់អស់នោះមានច្រើនពណ៌និងច្រើនម៉ូដណាស់។ អ្នកអាចចងធម្មតាក៏បាន ឬបួងសក់ក៏បានទៅតាមការនិយមចូលចិត្ត៕
ចុចអានបន្ត៖
លឿនៗមូរសក់បានស្អាត ដោយពុំចាំបាច់ប្រើម៉ាស៊ីន