បណ្ណបើកបរដែលមិនមាន QR Code អាចនៅប្រើបានឬអត់?

  • 2020-06-11 07:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃ​ទី ១១ មិថុនា បាន​បញ្ជាក់ពី​បណ្ណបើកបរដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺ​អាច​ប្រើ​ប្រាស់​បាន​ធម្មតា​រហូត​ដល់​ថ្ងៃ​ផុត​សុពល​ភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។

បណ្ណបើកបរប្រភេទចាស់
បណ្ណបើកបរប្រភេទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏​បាន​ប្រាប់​ដល់​បងប្អូនប្រជាពលរដ្ឋ ដែល​មាន​បណ្ណ​បើក​បរ​ផុត​សុពល​ភាព ឬខូច ឬរហែក អាច​ធ្វើ​ការ​ប្តូរ​ថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬ​នៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត។ ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ៖ សម្រាប់​បណ្ណ​បើក​បរ​ម៉ូតូ ២ម៉ឺន​រៀល សម្រាប់​បណ្ណបើកបររថយន្ត ៣ម៉ឺន​រៀល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;