នៅថ្ងៃខួប២ឆ្នាំនៃជំនួប ត្រាំ-គីម! កូរ៉េខាងជើង ព្រលះគោលនយោបាយអាមេរិកខ្លាំងៗតែម្តង
- 2020-06-12 03:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថ្ងៃខួប២ឆ្នាំនៃជំនួប ត្រាំ-គីម! កូរ៉េខាងជើង ព្រលះគោលនយោបាយអាមេរិកខ្លាំងៗតែម្តង
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Son-Gwon បានរិះគន់ចំពោះគោលនយោបាយអាមេរិក មកលើប្រទេសខ្លួន ហើយថាកូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមរបស់អាមេរិក។ លោកដូច្នេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដែលជាខួប ២ឆ្នាំនៃជំនួបកំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន លើកដំបូង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
គួររំលឹកថា ក្នុងជំនួបកំពូលពេលនោះ លោកត្រាំ បានប្តេជ្ញាផ្តល់នូវការធានាសន្តិសុខដល់កូរ៉េខាងជើង។ ឯលោក គីម ជុងអ៊ុន បានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនក្នុងការបញ្ឈប់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
លោក Ri Son-Gwon បញ្ជាក់ថា លោកថា អាមេរិកបានក្បថពាក្យសន្យា ហើយកូរ៉េខាងជើងអត់មានបានប្រយោជន៍អ្វីទាល់តែសោះជាមួយអាមេរិក។ ក្រុងព្យុងយ៉ាង នឹងមិនផ្តល់ឱ្យក្រុងវ៉ាស៊ីងតោន នូវកាដូផ្សេងទៀតដែលលោក ដូណាល់ ត្រាំ អាចយកមកប្រើធ្វើជាការអួតសមិទ្ធផលនយោបាយរបស់លោកឡើយ។
«គោលដៅយុទ្ធសាស្រ្តសន្តិសុខរបស់កូរ៉េខាងជើង គឺការពង្រឹងកងទ័ពដែលអាចជឿជាក់បាន ក្នុងការដោះស្រាយជាមួយនឹងការគំរាមយោធាពីអាមេរិក ក្នុងរយៈពេលវែង។ នេះជាសារឆ្លើយតបរបស់យើង ទៅកាន់អាមេរិក ក្នុងឱកាសខួប២ឆ្នាំនៃជំនួបកំពូល ១២ មិថុនា»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង៕