មានអាការៈឈឺចុកចាប់ពេលមករដូវម្តងៗ ចង់សម្រួលការឈឺចាប់មិត្តនារីគប្បីសាក ៦ វិធីសាមញ្ញនេះ

  • 2020-06-12 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជារៀងរាល់ខែ មិត្តនារីគ្រប់រូបតែងជួបប្រទះចំពោះការមករដូវ។ ក្នុងខែមួយចំនួនអ្នកប្រហែល​ជាមានអាការៈ​មិន​សូវល្អ​ដូចជាការឈឺចាប់នៅត្រង់ពោះ បែបរមួលក្រពើដែលធ្វើឲ្យពិបាកទ្រំា។ ពេលខ្លះការឈឺ​ចាប់នោះ​អាច​បណ្តាលមកពីការតានតឹងពេក ការទទួលទានអាហារហឹរៗ ការចូលគេងយឺត និងមិនបាន​ធ្វើលំហាត់​ប្រាណ​ញឹកញាប់ជាដើម។ ដូច្នោះហើយ ដើម្បីកាត់បន្ថយការឈឺចាប់នៅពេលមករដូវនោះ មិត្តនារីគប្បី​សាក​ប្រើ​វិធី​សាមញ្ញ ៦ យ៉ាងនេះរួមមាន៖

រូបតំណាង
**១. ធ្វើលំហាត់ប្រាណ**

នៅពេលឈឺចុកចាប់ដោយសារការមករដូវ អ្នកអាចព្យាយាមធ្វើលំហាត់ប្រាណដើម្បីជួយឲ្យសាច់ដុំយឺត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វាក៏ជួយសម្រួលដល់អរម៉ូនរបស់ស្ត្រីស្មើគ្នាបានដែរ។ អ្នកអាចធ្វើលំហាត់ប្រាណបែប​យូហ្គា និង​លំហាត់ប្រាណពត់ខ្លួនដូចជា squat ជាដើម។

រូបតំណាង

២. កាត់បន្ថយការទទួលទានទឹកកក

មិនមែនដោយសារតែការមករដូវដែលអ្នកគួរតែចៀសវាងការទទួលទានទឹកកកនោះទេ តែសម្រាប់ជីវិត​ប្រចំា​ថ្ងៃ​អ្នកក៏ត្រូវកាត់បន្ថយវាដែរ។ អ្នកមិនដឹងទេថា ទឹកកកអ្នកបរិភោគនោះស្អាតឬក៏អត់ មានគុណភាព​ឬយ៉ាង​ណា និងមានជាតិពុលងាយបង្កបញ្ហាដល់រាងកាយ។ ហេតុនេះហើយ បានជាអ្នកគួរចៀសវាងបរិភោគ​ទឹកកក​អំ​ឡុង​ពេលមករដូវ ព្រោះបើអ្នកបរិភោគអ្នកនឹងឈឺចាប់ខ្លំាងជាងធម្មតា។

រូបតំណាង

៣. ទទួលទានអាហារ បន្លែ ផ្លែឈើ

អ្នកគួរទទួលទានបន្លែ ផ្លែឈើស្រស់មានគុណភាពដូចជា ពពួកពណ៌បៃតង ត្រី ចេក គ្រាប់ធញ្ញជាតិ គ្រាប់​អាល់​ម៉ុន ជាដើម។ នោះក៏ដោយសារតែអាហារអស់ទំាងនោះមានជាតិម៉ាញេស្យូមជួយកាត់បន្ថយជាតិ prostaglandin។ សារធាតុនោះវានឹងជួយសម្រួលដល់ការឈឺចាប់របស់អ្នកបាន។

រូបតំណាង

៤. ចៀសវាងអាហារផ្អាប់និងហឹរៗ

នៅពេលអ្នកមានអាការៈឈឺចាប់ក្នុងពោះ ចូរអ្នកកាត់បន្ថយការបរិភោគអាហារផ្អាប់ៗ និងមានរសជាតិហឹរៗ។ ភាគ​ច្រើន​អាហារអស់នោះនឹងធ្វើឲ្យអ្នកកាន់តែឈឺចុកចាប់ថែម ពិសេស​ធ្វើឲ្យ​ស្បូនរបស់អ្នករួញងាយ​នឹង​បង្ក​ការ​ឈឺចាប់ខ្លំាង។ ទោះបីជាអ្នកឃ្លានប៉ុនណា ចូរអ្នកព្យាយាម​កាត់​បន្ថយឲ្យបាន។

រូបតំណាង

៥. ធ្វើអារម្មណ៍ឲ្យសប្បាយៗ

ការតានតឹងគឺទាក់ទងជាមួយនឹងរាងកាយរបស់នារីៗជាច្រើន ហើយវាជាគ្រោះថ្នាក់ដ៏សំងាត់ដែលវាមិនមែន​បង្ក​ឲ្យ​ឈឺចាប់ពេល​មករដូវប៉ុណ្ណោះទេ។ នោះក៏ដោយសារតែនៅពេលអ្នកតានតឹង រាងកាយអ្នក​នឹង​មាន​ការ​ធ្លាក់​ចុះអរម៉ូនអេស្ត្រូហ្សែន ហើយនៅពេលធ្លាក់ចុះ ផ្នែកស្បូនរបស់​អ្នកនឹង​មានដំណើរការមិនស្មើល្អ។ ចូរ​អ្នក​ចាំ​ថា អ្នកកាន់តែមានភាពតានតឹង អ្នកនឹងកាន់តែមានការឈឺចាប់។

រូបតំណាង

៦. គេងឲ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៨ ម៉ោង

ការគេងមិនបានគ្រប់គ្រាន់ក៏មានផលប៉ះពាល់ដល់ការឈឺចាប់ពេលមករដូវដែរ។ ប្រសិនបើអ្នកចូល​គេងយប់​ជ្រៅ និងគេងមិនបានគ្រប់គ្រាន់ពី ៧ ទៅ ៨ ម៉ោងនោះទេ វានឹងមានការវិវត្តរដូវមិនបានល្អ ច្បាស់ណាស់​អ្នក​អាច​នឹងឈឺចាប់។ ហេតុនេះហើយ ចូរអ្នករក្សាការគេងឲ្យបានទៀងទាត់​និងគ្រប់គ្រាន់ដើម្បីសុខភាព៕

រូបតំណាង

ចុចអានបន្ត៖

សញ្ញា ៧ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងត្រូវការវីតាមីន A ជាចាំបាច់

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;