​ប្រពន្ធ​វេជ្ជបណ្ឌិត​ Li ​ប្រសូត​បាន​កូន​ប្រុស​ ​រួច​បង្ហោះ​សារ​មួយ ​អាន​ឡើង​រំជួល​ចិត្ត!

  • 2020-06-12 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ១២ ខែ​មិថុនា​ឆ្នាំ ២០២០ ​ភរិយា​របស់​វេជ្ជបណ្ឌិត Li Wenliang ទើប​នឹង​ប្រសូត​បាន​កូន​ប្រុស​តូច​មួយ​ដោយ​ជោគ​ជ័យ​នៅ​មន្ទីរពេទ្យ​​មួយ​ក្នុង​ទីក្រុង​វូហាន​។​

បន្ទាប់​មក​អ្នក​ស្រី​ ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​អម​ដោយ​ពាក្យ​ពេចន៍​យ៉ាង​រំជួល​ចិត្ត​នៅ​លើ​បណ្ដាញ​ Weibo ដូច្នេះ​ថា៖ "​លោកប្តី! តើ​បាន​ឃើញ​ពី​ឋានសួគ៍​មក​ទេ? ទីបំផុត! កូន​តូច​ម្នាក់​នេះ​ជា​កាដូ​ចុងក្រោយ​បំផុត​និង​មាន​តម្លៃ​ខ្លាំង​ណាស់​ពី​ស្វាមី​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ថែរក្សា​គេ​ឲ្យ​បាន​ល្អ​។”

​រំឮក​ផង​ដែរថា វេជ្ជបណ្ឌិត​ Li ​​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ទីក្រុង​វូហាន ក៏​ដូច​ជា​ទូទាំង​ប្រទេស​ចិន ចាត់​ទុក​ជា វីរបុរស​ដោយ​សារ​ភាព​ក្លាហាន ហ៊ាន​បង្ហើប​ពី​រឿង​ផ្ទុះ​វីរុស​កូវីដ១៩ ​ដំបូង​បំផុត​ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ។

លោក​បាន​បាត់​បង់​ជីវីត​ ដោយ​ការ​មើល​ថែ​អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​ រហូត​ដល់​ឆ្លង​មក​ខ្លួនឯង ជាមួយ​និង​ព័ត៌មាន​ដែល​មាន​ទាក់ទិន​នឹង​អាជ្ញាធរចិន​​ផងដែរ៕

វេជ្ជបណ្ឌិត Li Wenliang
សារ​របស់​​ភរិយា​វេជ្ជបណ្ឌិត Li

ប្រភព៖ Scmp ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;