គួរដឹង! អត្ថប្រយោជន៍ ៣ សំខាន់ៗក្នុងការដាំកូនរុក្ខជាតិតូចៗនៅក្នុងបន្ទប់
- 2020-06-15 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! អត្ថប្រយោជន៍ ៣ សំខាន់ៗក្នុងការដាំកូនរុក្ខជាតិតូចៗនៅក្នុងបន្ទប់
ចន្លោះមិនឃើញ
ជាការពិត ការដាំដើមឈើនៅក្នុងគេហដ្ឋានគឺជារឿងដ៏ប្រសើរ ចុះចំណែកឯការដាំដើមឈើនៅក្នុងបន្ទប់? តើវាមានអត្ថប្រយោជន៍ និង តួនាទីអ្វីខ្លះ? ដូចដែលគ្រប់គ្នាបានដឹងស្រាប់មកហើយថារុក្ខជាតិមានតួនាទីស្រូបយកជាតិពុលក្នុងបរិយាកាស និង បញ្ចេញមកវិញនៅខ្យល់អុកស៊ីសែនសម្រាប់ខ្យល់ដង្ហើម។ ដូច្នេះ មកដឹងឲ្យកាន់តែច្បាស់ពីគុណប្រយោជន៍ទាំង ៣ ធំៗនៃដាំរុក្ខជាតិនៅក្នុងបន្ទប់គេង៖
គុណសម្បត្តិនៃបន្ទប់គេងដែលមានដើមឈើនៅក្នុងនោះគឺសោភ័ណភាព និង មើលទៅមានភាពស្រស់ស្រាយតែម្ដង។ ជាពិសេស ការដាក់តាំងរុក្ខជាតិពណ៌បៃតងនៅក្បែរគ្រែគេងគឺជួយផ្ដល់នូវភាពស្រស់ស្អាតដល់បរិវេណក្នុងបន្ទប់គេងរបស់អ្នករហូតដល់ទ្វេដងឯណោះ។
២. វាជួយផ្ដល់នូវខ្យល់បរិសុទ្ធ
ជាការពិត ដើមឈើតូចៗដែលអ្នកដាំក្នុងបន្ទប់ក៏មានឥទ្ធិពលជួយសម្រួលនូវខ្យល់ដកដង្ហើមរបស់អ្នកបានដែរ ដោយការស្រូបយកនូវជាតិពុលនៅក្នុងបន្ទប់ហើយបញ្ចេញមកវិញនូវខ្យល់អុកស៊ីសែនដើម្បីឲ្យបរិយាកាសនៅក្នុងបន្ទប់មានភាពស្រស់ស្រាយ និងគ្មានជាតិពុល។
៣. វាជួយបំបាត់ការតឹងតែងក្នុងអារម្មណ៍
គុណប្រយោជន៍ដ៏ពិសេសចុងក្រោយរបស់ការដាំដើមឈើក្នុងបន្ទប់គឺវាជួយបំបាត់នូវភាពតានតឹង និង ស្មុគស្មាញក្នុងចិត្តបាន។ ការសម្លឹងមើល ឬ ប៉ះរុក្ខជាតិបៃតងត្រឹម ២ នាទីអាចជួយឲ្យអារម្មណ៍អ្នកមានភាពធូរស្រាល និង រំសាយនូវការស្រេ្តសបានមួយចំនួនធំឯណោះ។ ដូចនេះហើយ សម្រាប់អ្នកដែលមិនទាន់បានដាំដើមឈើតូចៗក្នុងបន្ទប់ គួរតែសាកល្បងដាំ និង ទទួលយកនូវគុណប្រយោជន៍ដ៏អស្ចារ្យរបស់វា៕
ចុចអានបន្ត៖ ៨ សញ្ញាបង្ហាញថាអ្នកជាមនុស្សស្រីដែលរឹងមាំខ្លាំង ខុសពីនារីដទៃទៀត