ថ្ងៃ​ខាងមុខ រាជធានីភ្នំពេញ នឹង​មាន​ស្ពានអាកាស​ថ្មើរជើងស្អេកស្កះ

  • 2020-06-15 08:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានីភ្នំពេញ គ្រោង​កសាង​ស្ពាន​អាកាស​ថ្មើរជើងថ្មី​ប្រមាណ ២៥កន្លែងទៀត ដើម្បី​រំដោះ​ការកកស្ទះ និង​កាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់​របស់​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពេល​ពិនិត្យ​ការស្ថាបនា​ស្ពាន​អាកាសថ្មើរជើង​ផ្សារដើមគរ នាព្រឹកថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២០។

លោក​លើកឡើង​ថា ការ​ពង្រីក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើងនេះ ដោយសារតែ​រាជធានី​ភ្នំពេញ មាន​កំណើន​ប្រជាពលរដ្ឋ​ជាលំដាប់​ ដោយ​ពេលនេះ​ទាំងប្រជាពលរដ្ឋ​ដែល​រស់នៅអចិន្រ្តៃយ៍ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​នឹងការរកស៊ី និង​ធ្វើការ​ផ្សេងទៀត មាន​ជាង ៣លាននាក់ហើយ។

គួរដឹងថា មកទល់ពេលនេះ រាជធានីភ្នំពេញ​មានស្ពាន​អាកាស​ថ្មើរជើង (សង់រួច និងកំពង់សាងសង់) ចំនួន ៥កន្លែងហើយ រួមមាន៖ តំបន់​ជម្ពូវ័ន (២កន្លែង), តំបន់​ភ្លើង​ស្តុបនាងគង្ហីង, មុខផ្សារដើមគរ និង​មុខសាលា​បឋមសិក្សាសន្ធរម៉ុក៕

រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;