ថ្ងៃនេះ ជាខួប ៥៨ឆ្នាំ ដែលកម្ពុជាឈ្នះក្ដីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ
- 2020-06-15 11:24:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ជាខួប ៥៨ឆ្នាំ ដែលកម្ពុជាឈ្នះក្ដីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ
ចន្លោះមិនឃើញ
ថ្ងៃទី១៥ ខែមិថុនា ២០២០នេះ គឺជាខួប ៥៨ឆ្នាំហើយ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះក្តីព្រះរាជាណាចក្រថៃ លើសំណុំរឿងក្តីប្រាសាទព្រះវិហារ ដែលសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចឲ្យថៃ ដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះនៅត្រង់ប្រាសាទព្រះវិហារ។
សូមបញ្ជាក់ថា សំណុំរឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិសម្រេច នៅថ្ងៃទី១៥ ខែមិថុនា ១៩៦២ មានខ្លឹមសារដូចខាងក្រោម៖
ទីមួយ៖ ដោយមានសំឡេង ៩ទល់នឹង៣ សម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ទីពីរ៖ ដោយមានសំឡេង ៩ទល់៣ សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលិស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងប្រាសាទ ឬក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា។
ទីបី៖ ដោយមានសំឡេង ៧ទល់នឹង៥ សម្រេចថា ប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឲ្យប្រទេសកម្ពុជាវិញ នូវវត្ថុទាំងឡាយ ដែលបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទនេះដោយប្រទេសថៃ នៅឆ្នាំ១៩៥៤៕