បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ប៉ុន្មានហើយ?

  • 2020-06-16 02:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ឱ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុន​អាកាសចរ​ណ៍ចំនួន ៧ហើយ ដែល​បាន​ទទួលវិញ្ញាបនបត្រប្រតិបត្តិការហោះហើរនៅប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ទាំង​នោះមាន​ដូច​ខាង​ក្រោម៖

1- Cambodia Angkor Air

2-Sky Angkor Airlines

3-Bassaka Air

4-JC (Cambodia)International Airlines

5-Lanmei Airlines

6-Cambodia Airways និង

7- Prince International Airlines។

ក្រៅ​ពី​នេះ​កម្ពុជា​ក៏​មានក្រុមហ៊ុន Helicopter ចំនួន ២ទៀតគឺ Helicopter Cambodia និង Helistar Cambodia។

សូមរំលឹក​ថា ​កាល​ពី​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC)​ ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជាមួយ គឺក្រុមហ៊ុន Prince International Airlines៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;