នេះអាចជាទូរសព្ទ Samsung ដំបូង ដែលប្រើអេក្រង់ OLED របស់ក្រុមហ៊ុនផ្សេង

  • 2020-06-16 02:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន Samsung តែង​តែ​ប្រើ​ប្រាស់​នូវ​អេក្រង់ OLED ដែល​ផលិត​ដោយ​ខ្លួន​ឯង​ ហើយ​អេក្រង់​នេះ​ក៏​មាន​អតិថិជន​ធំៗ​ជា​ច្រើន​កុម្ម៉ង់​ទិញ​ដែរ មាន​ដូច​ជា Apple ជា​ដើម។ ពេល​នេះ​ក្រុមហ៊ុន Samsung គិត​ចង់​ប្រើ​ប្រាស់​អេក្រង់ OLED របស់​ក្រុមហ៊ុន​ផ្សេង​​ បន្ថែម​ពី​លើ​អេក្រង់​របស់​ខ្លួន។

ស្មាតហ្វូន​ដំបូង​ដែល​នឹង​ប្រើ​អេក្រង់ OLED របស់​ក្រុមហ៊ុន​ផ្សេង នឹង​ជា​ម៉ូដែល Galaxy M41 នេះ​បើ​តាម​ប្រភព​ផ្ទៃ​ក្នុង។ ប្រភព​បាន​បន្ថែម​ថា Samsung បាន​ជ្រើស​រើស​ក្រុមហ៊ុន​ China Star Optoeletronics Technology (ហៅ​កាត់ CSOT) ​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED សម្រាប់​ស្មាតហ្វូន​នេះ។គួរ​ដឹង​ថា​ CSOT ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រុមហ៊ុន Xiaomi និង Motorola ដើម្បី​ផលិត​អេក្រង់​ឲ្យ​ Xiaomi Mi 10 និង Motorola Edge។

កាល​ពី​ដើម​ឆ្នាំ​នេះ រូបភាព Render ដំបូង​នៃ Galaxy M41 បាន​លេច​ចេញ​ឡើង ដែល​បង្ហាញ​អំពី​អេក្រង់​មាន​ផ្ទៃ​រាប​ស្មើ និង​មាន​ការ​ចោះ​រន្ធ​កាមេរ៉ា​លើ​អេក្រង់ ហើយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ។ មក​ទល់​ពេល​នេះ​មិន​មាន​ព័ត៌មាន​បន្ថែម​អំពី​ស្មាតហ្វូន​នេះ​ឡើយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;