ចេញហើយ! ឈ្មោះបេក្ខជន១០០នាក់ដំបូងប្រជែងពាន Golden Boy ឆ្នាំ ២០២០
- 2020-06-16 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 4
ចេញហើយ! ឈ្មោះបេក្ខជន១០០នាក់ដំបូងប្រជែងពាន Golden Boy ឆ្នាំ ២០២០
ចន្លោះមិនឃើញ
European Golden Boy ជាពានរង្វាន់យុវជនឆ្នើមៗបំផុតអាយុក្រោម ២១ ឆ្នាំប្រចាំទ្វីបអឺរ៉ុប។ យ៉ាងតិចណាស់មានយុវជនល្អៗដែលកំពុងលេចធ្លោ បង្ហាញសមត្ថភាពនៅក្លឹបធំៗក្នុងបណ្ដាលីគអឺរ៉ុបចំនួន ១០០ នាក់ដែលស្ថិតនៅលើបញ្ជីដំបូងនេះ។
សម្រាប់ឆ្នាំ ២០២០ តារាងបញ្ជីឈ្មោះត្រូវបានដាក់ឲ្យបោះឆ្នោតជាសាធារណៈនៅលើវិបសាយ tuttosport នឹងត្រូវជម្រុះរហូតសល់ ២០ នាក់ចុងក្រោយ។
រីឯ Top 10 នឹងត្រូវយកចេញពីលទ្ធផលបោះឆ្នោតដោយអ្នកកាសែតតំណាងប្រទេសកីឡាករនីមួយៗ ៤០ រូប ដើម្បីសម្រេចយកតែម្នាក់ជា អ្នកឈ្នះពាន លទ្ធផលនឹងត្រូវប្រកាសអំឡុងខែ ធ្នូ រៀងរាល់ឆ្នាំ។
ពានរង្វាន់នេះ បង្កើតឡើងដោយកាសែតអ៊ីតាលី tuttosportនៅឆ្នាំ ២០០៣ អ្នកឈ្នះដំបូងគឺអតីតកីឡាករ Ajax លោក Rafael van der Vaart បន្តមកឆ្នាំ ២០០៤ កីឡាករ Wayne Rooney ឆ្នាំ ២០០៥ កីឡាករ Lionel Mesi និងឆ្នាំបន្តបន្ទាប់កីឡាករ Sergio Aguero, Mario Balotelli, Paul Pogba Raheem Sterling រីឯKylian Mbappe ឈ្នះនៅឆ្នាំ ២០១៧ ខ្សែការពារឆ្នើមរបស់ក្រុម Ajax កីឡាករ Matthijs De Ligt ឈ្នះនៅឆ្នាំ ២០១៨ និង Joao Felix ខ្សែប្រយុទ្ធក្លឹបAtletico Madrid ឈ្នះនៅឆ្នាំ ២០១៩ ៕
ចុចមើលតារាងដើម្បី Vote នៅទីនេះ → => Golden_boy_2020_le_100_nomination