លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្ដឹង ម៉េង កែវពេជ្ជតា ឲ្យតុលាការផ្ដន្ទាទោស!
- 2020-06-16 11:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្ដឹង ម៉េង កែវពេជ្ជតា ឲ្យតុលាការផ្ដន្ទាទោស!
ចន្លោះមិនឃើញ
តារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា រងបណ្ដឹងពីប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកជំទាវ ហ៊ុន ស៊ីណាត។ លោកជំទាវ បានចោទអ្នកនាង ម៉េង កែវពេជ្រចិន្ដា និងគូកនថាបានបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងលើលោកជំទាវកាលពីពេលកន្លងទៅថ្មីៗ។
នៅក្នុងពាក្យបណ្ដឹងដែលលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ចូលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានរៀបរាប់ថា តារាចម្រៀងម៉េង ម៉េងកែវពេជ្ជតា បាននិយាយនូវពាក្យសម្ដីធ្ងន់ៗតាមហ្វេសប៊ុក Live នូវរឿងមួយដែលទាក់ទងដល់ឈ្មោះរបស់លោកជំទាវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
ដូច្នេះហើយ ទើបលោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចប្ដឹងសុំឲ្យតុលាការផ្ដន្ទាទោស អ្នកនាង ម៉េង កែវពេជ្ជតា តាមផ្លូវច្បាប់ ហើយក៏ទាមទារសំណងជំងឺចិត្ដតាមផ្លូវច្បាប់ផងដែរ។ តាមការវាយត្រាបញ្ជាក់លើពាក្យបណ្ដឹង បានឲ្យដឹងថា បណ្ដឹងនេះបានចូលដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៩ និង ២៥នាទីព្រឹក។ យ៉ាងណា គិតត្រឹមម៉ោង ៥ ថ្ងៃដដែល មិនទាន់ឃើញអ្នកនាង ម៉េង កែវពេជ្ជតា មានប្រតិកម្មយ៉ាងណានៅឡើយ។
នៅក្នុងរយៈពេលចុងក្រោយនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា រងនូវការរិះគន់ផង និងគាំទ្រផង ក្រោយពីនាង បានLive ហ្វេសប៊ុក បរិយាយជាបន្ដបន្ទាប់ទាក់ទងនឹងសកម្មភាពសិល្បៈ និងកេរ្តិ៍ឈ្មោះរបស់អ្នកនាងនៅក្នុងសង្គម៕