ចំណង់​ផ្លូវ​ភេទ​ដៃគូ​នឹង​កើន​ឡើង បើចេះ​វិធីទាំង​៧នេះ!

  • 2020-12-10 07:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ចំណុច​មួយ​​ក្នុង​ជីវិត​ដៃ​គូ ប្រហែលជា​មាន​ភាព​​មិន​ពេញ​ចិត្ត​ដែល​អាច​កើត​ឡើង ជា​ពិសេស​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ចំណង់​​ផ្លូវ​ភេទ ដែល​ជា​កត្តា​មិន​គួរ​ព្រងើយកន្តើយ​នោះ​ឡើយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​គឺ​​ស្វែង​រក​ដំណោះស្រាយ ដើម្បី​បង្កើន​​ភាព​ស្និទ្ធស្នាល​នៃ​ជីវិត​ផ្លូវ​ភេទ​រវាង​ដៃគូ​ឲ្យ​ងាក​មក​រក​​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​​ចំនួន​៧ ដែល​អ្នក​ជំនាញ​​អះអាង​ថា វា​អាច​ពង្រឹង​ឡើង​វិញ​នូវ​​​ចំណង់​ផ្លូវ​ភេទ​​ក្នុង​ជីវិត​ជា​ដៃគូ៖

១. ជជែកគ្នា​ជាមួយ​ដៃគូ​អំពី​សិច

វា​​អាច​ជា​រឿង​ពិបាក និង​ខ្មាសអៀន​សម្រាប់​អ្នក ប៉ុន្តែ​បើ​អ្នក​អាច​ជម្នះ​​ហ៊ាន​លាត​ត្រដាង​នូវ​អារម្មណ៍​ផ្លូវ​ភេទ​ពិត​ដែល​អ្នក​ចង់​បាន នោះ​​វា​នឹង​ក្លាយ​ជា​រឿង​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត​ ហើយ​អ្នក​នឹង​អាច​កាន់តែ​យល់​ពី​​បទពិសោធន៍ ក៏​ដូចជា​អារម្មណ៍​ពិតៗ​ជាក់ស្ដែង​របស់​ដៃគូ​ផង​ដែរ។

២. ឈប់​ប្រៀបធៀប​ជីវិត​ផ្លូវ​ភេទ​ជាមួយ​អ្នក​ដទៃ

ជំនួស​ឲ្យ​ការ​ជួយ​​ជីវិត​ផ្លូវ​ភេទ​ប្រសើរ​ឡើង ការ​ប្រៀបធៀប​អាច​ក្លាយជា​ការ​ដាក់​សម្ពាធ​ទៅ​ឲ្យ​ដៃ​គូ​ទៅ​វិញនោះ​ទេ។

៣. បង្កើន​ការ​ប៉ះពាល់​​

ក្រៅ​តែ​ពី​ប្រតិបត្តិការ​​នៅ​លើ​គ្រែ អ្នក​ក៏​គួរ​​​ថ្នាក់ថ្នម​ដៃ​គូ​តាម​រយៈ​ការ​ថើប ឬ​ក៏​ឱប​ផង​ដែរ។

៤. កសាង​ទំនុកចិត្ត​ផ្លូវ​ភេទ

មនុស្ស​មួយ​ចំនួន​អាច​យល់​ច្រឡំ​ថា ទំនុក​ចិត្ត​បែបនេះ​សំដៅ​ទៅលើ​​សមត្ថភាព​រួមភេទ តែ​ការ​ពិត​ វា​មិន​ដូច្នេះ​ឡើយ។ ទំនុក​ចិត្ត​ផ្លូវ​ភេទ​នេះ អាច​កើត​ឡើង​ដោយ​ការ​យល់​ពី​ដៃគូ​ដូចជា​អ្វី​ដែល​ដៃគូ​ចង់​បាន ឬ​កន្លែង​ដែល​ដៃ​គូ​ចង់​ឲ្យ​បបោសអង្អែល​នៅ​ពេល​ធ្វើ​រឿង​លើ​គ្រែ​ ជា​ដើម។

៥. សិក្សា​ឲ្យដឹង​ពី​​អារម្មណ៍​ផ្លូវ​ភេទ​ខ្លួន​ឯង

កត្តា​នេះ​ជួយ​ឲ្យ​អ្នក​ដឹង​ច្បាស់​ពី​​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ហើយ​ងាយស្រួល​​ប្រាប់​ទៅ​កាន់​ដៃគូ​ផង​ដែរ។

៦. ត្រូវ​​យល់​ពី​ការ​ឈឺ​ចាប់​ដៃគូ

របាយការណ៍​សិក្សា​នៅ​អូស្ត្រាលី បាន​បង្ហាញ​ថា ២០,៣% នៃ​​ស្ត្រី និង ២,៤% នៃ​បុរស ធ្លាប់​ជួប​​ប្រទះ​នូវ​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​​នៅ​អំឡុង​ពេល​រួមភេទ​ម្ដងៗ។ ដូច្នេះ​ហើយ​ក្នុង​ភាព​ជា​ដៃគូ អ្នក​គួរ​បើក​ចំហ​បញ្ហា​នេះ​ជាមួយ​គ្នា។

៧. ពិភាក្សា​ជាមួយ​អ្នក​ជំនាញ

ជួន​កាល​​ការ​ស្វែង​រក​​​អ្នក​ជំនាញ​​មក​ពិភាក្សា​រឿង​​ជីវិត​ផ្លូវ​ភេទ​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ដៃគូ​ទាំង​សងខាង។ ប៉ុន្តែ​វិធី​នេះ​ត្រូវ​ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​តិច​ឬ​ក៏​ច្រើន​ទៅ​តាម​ការ​ទាមទារ​ពី​អ្នក​ជំនាញ៕

ប្រភព៖ ABC.net ប្រែ​សម្រួល៖ ឈាង.

;