វៀតណាម កើបលុយជាង ១,៥ពាន់លានដុល្លារ ពីការនាំចេញបន្លែ-ផ្លែឈើ ក្នុង ៦ខែដើមឆ្នាំ

  • 2020-06-17 02:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណូល​ពីការ​នាំចេញ​បន្លែ ផ្លែឈើ របស់វៀតណាម មានចំនួនជាង ១,៥ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ (មករា ដល់មិថុនា) ធ្លាក់ចុះ ១៤,៥% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម​ក្រសួង​កសិកម្ម និងអភិវឌ្ឍជនបទវៀតណាម។

រូបភាពពី sakasaka.net
តាមការចុះផ្សាយរបស់ Vietnamnews បាន​ឲ្យដឹងថា ប្រទេស​ដែលជាទីផ្សារធំបំផុត​នៃបន្លែផ្លែឈើវៀតណាម គឺប្រទេសចិន ដែលមានរហូតដល់ ៦០,៨%។ ទីផ្សារបន្ទាប់ពីចិន រួមមាន ថៃ កូរ៉េខាងត្បូង ជប៉ុន និងហូឡង់។

ប្រភពដដែលបញ្ជាក់ថា វៀតណាម រំពឹងថា ការនាំចេញបន្លែផ្លែឈើ នឹងកើនឡើងវិញ ពេលវិបត្តិនៃជំងឺកូវីដ១៩ បានបញ្ចប់៕

អត្ថបទថ្មី
;