ផ្លូវការ៖ Bayern ក្លាយ​ជា​ជើង​ឯក​លីគ បង្កើត​បាន​កំណត់ត្រា​១​ស្មើ​នឹង Juventus

  • 2020-06-17 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


បន្ទាប់​ពី​ក្រុម​ខ្លាំង Bayern ​បាន​យក​ឈ្នះ​ក្រុម​ Werder Bremen ដោយ​លទ្ធផល ១-០ យក​បាន​ ៧៦ ពិន្ទុ​ដាច់​ពី​ក្រុម​លេខ ២ Borussia Dortmund ដល់​ទៅ ១០ ពិន្ទុ​ក្នុង​ជំនួប​ត្រឹម​សប្ដាហ៍​ទី ៣២។

Bayern Muchen បាន​គ្រង​ជើងឯក​លីគ​កំពូល​អាល្លឺម៉ង់ ៨ រដូវកាល​ជាប់ៗ​គ្នា​ជា​ផ្លូវការ។ កំណត់ត្រា​នេះ​ស្មើ​គ្នា​នឹង​ក្លឹបJuventus ដែល​ធ្វើ​បាន​កាល​ពី​រដូវកាល​មុន។​

បើ​ធៀប​ទៅ​នឹង​ក្លឹប​នៅ​តាម​លីគ​កំពូល​អឺរ៉ុប​មាន ៨ ​ក្រុម​ដែល​គ្រង​ជើងឯក​ចាប់​ពី​៣​រដូវកាល​ជាប់​ៗ​គ្នា​ដូច​ខាងក្រោម​នេះ។

​ជើងឯក លីគ​កំពូល​អង់គ្លេស​ ៣ រដូវកាល​ជាប់​ៗគ្នា

-Manchester United ឈ្នះ​​នៅ​ឆ្នាំ ១៩៩៨ ដល់ ២០០១ ​និង​ម្ដង​ទៀត​នៅឆ្នាំ ២០០៦ ដល់ ២០០៩

​ជើងឯក លីគ​កំពូល​ហូឡង់ ៤ រដូវកាល​ជាប់​ៗគ្នា

-PSV ឈ្នះ​នៅ​ឆ្នាំ ១៩៨៥ ដល់ ១៩៨៩ និង​ពី​ឆ្នាំ​ ២០០៤ ដល់ ២០០៨។

-Ajax ឈ្នះ​នៅ​ឆ្នាំ​ ២០១០ ដល់ ២០១៤

​ជើងឯក លីគ​កំពូល​ព័រទុយហ្គាល់ ៥ រដូវកាល​ជាប់​ៗគ្នា

-FC Porto ឈ្នះ​នៅ​ឆ្នាំ ១៩៩៤ ដល់ ១៩៩៩

ជើងឯក លីគ​កំពូលអេស្ប៉ាញ ៥ រដូវកាល​ជាប់​ៗគ្នា

-Real Madrid ឈ្នះ​នៅ​ឆ្នាំ ១៩៨៥ ដល់ ១៩៩០

ជើងឯក លីគ​កំពូល​បារាំង ៧ រដូវកាល​ជាប់​ៗគ្នា

-Lyon ឈ្នះ​នៅ​ឆ្នាំ​ ២០០១ ដល់ ២០០៨

ជើងឯក លីគ​កំពូល​អ៊ីតាលី ៨ រដូវកាល​ជាប់​ៗគ្នា

-Juventus ឈ្នះ​នៅ​ឆ្នាំ ២០១១ ដល់ ២០១៩

ជើងឯក លីគ​កំពូល​អាល្លឺម៉ង់ ៨ រដូវកាល​ជាប់​ៗគ្នា

-Bayern Muchen ឈ្នះ​នៅ​ឆ្នាំ ២០១២ ដល់ ២០២០

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

;