​យុវជនPSG ១៨ឆ្នាំ​រូប​នេះ​ នឹង​បង្ហាញ​ខ្លួន​ឲ្យ Bayern រដូវកាល​ក្រោយ​

  • 2020-06-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Tanguy Kouassi ត្រូវ​បាន​សារព័ត៌មាន Goal រាយការណ៍​ថា យុវជន​ថ្នាល​របស់​ក្លឹប PSG ​ រូប​នេះ​​បាន​ព្រម​ព្រៀង​លក្ខខណ្ឌ​ជាមួយ​ក្លឹប​ជើង​ឯក​លីគ​អាល្លឺម៉ង Bayern Muchen ​ក្នុង​កុងត្រា ៥ ឆ្នាំ។

​​បើទោះ​ជា​មាន​ឱកាស បាន​បង្ហាញ​ខ្លួន​នៅ​ឈុត​​ធំរដូវកាល​នេះ បាន ១៥ ដង​ស៊ុត​ចូល​បាន ៣ គ្រាប់​និង assist ​បាន​៣ដង។ យុវជន​វ័យ ១៨ រូប​នេះ​​មិន​ព្រម​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ PSG នោះ​ទេ។ ចំណែក​ឯ​ព័ត៌មាន​លម្អិត​ពី​តម្លៃ​ពល​កម្ម ប៉ុន្មាន​លាន​ផោន មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ៕

ទស្សនា​សមត្ថភាព​របស់ ​Tanguy នៅ​ខាងក្រោម​នេះ៖

Tanguy ពេល​លេង​នៅ Champions League

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;