Oblak ក្លាយជាអ្នកចាំទីបរទេសដំបូងបំផុតនៅ La Liga អាចចារកំណត់ត្រាដ៏ល្អមួយ
- 2020-06-18 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oblak ក្លាយជាអ្នកចាំទីបរទេសដំបូងបំផុតនៅ La Liga អាចចារកំណត់ត្រាដ៏ល្អមួយ
ចន្លោះមិនឃើញ
អ្នកចាំទីដៃទី ១ របស់ Atletico បានក្លាយជា អ្នកចាំទីដំបូងបំផុតដែលមិនមែនជាជនជាតិអេស្ប៉ាញ អាចធ្វើបាន (Cleensheet) បិទមិនឲ្យគេស៊ុតចូល ឬរក្សាសំណាញ់ទីបានល្អ ១០០ ប្រកួតលឿនបំផុត បើធៀបទៅនឹងអ្នកចាំទីមុនៗរបស់ក្លឹប Atletico Madrid និងធៀបទៅនឹងអ្នកចាំទីផ្សេងៗទៀតនៅក្នុងលីគ។
Jan Oblak ជាអ្នកចាំទីឆ្នើមសញ្ជាតិ ស្លូវ៉ានៀ បានចារឈ្មោះក្នុងសៀវភៅកំណត់ត្រាលីគកំពូលអេស្ប៉ាញ នៅយប់មិញនេះ ក្រោយពេលដែលរូបគេ រួមចំណែកជួយឲ្យក្រុម Atletico Madridយកឈ្នះ ៥-០ លើក្រុមម្ចាស់ផ្ទះ Osasuna បន្តក្ដីសង្ឃឹម Top 4 ដើម្បីទទួលបានកៅអី UEFA Champions League ឆ្នាំក្រោយ។
Oblak មកប្រកបអាជីពនៅអេស្ប៉ាញបាន ២២២ ប្រកូតហើយ ក្រោយពេលផ្ទេរចេញពីក្លឹបព័រទុយហ្គាល់ Benfica នៅឆ្នាំ ២០១៤។ រូបគេ រួមចំណែកជួយឲ្យក្លឹប Atletico Madrid ឈ្នះពាន Europa League, UEFA Super Cup និង Copa Delrey ខណៈដែលឆ្នាំ ២០១៥-២១០៦ រងជើងឯកពាន Champions League ។
សម្រាប់រដូវកាល ២០១៩-២០២០ Oblak ក៏បានរួមចំណែកជួយឲ្យ AT ទម្លាក់ក្រុមការពារតំណែងជើងឯក Liverpool នៅវគ្គ ១៦ ក្រុមចុងក្រោយថែមទៀតផង៕
ទស្សនាវីដេអូហាយឡាយខាងក្រោមេនះ៖