មេទ័ពជើងគោក ហ៊ុន ម៉ាណែត ប្រគល់រថយន្តយោធា ២៩០គ្រឿង ជូនយោធា និងនគរបាលជាតិ
- 2020-06-18 04:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពជើងគោក ហ៊ុន ម៉ាណែត ប្រគល់រថយន្តយោធា ២៩០គ្រឿង ជូនយោធា និងនគរបាលជាតិ
ចន្លោះមិនឃើញ
រថយន្តយោធាដែលកម្ពុជា ទិញពីប្រទេសចិនចំនួន ២៩០គ្រឿង ត្រូវចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ ពិធីប្រគល់ និងទទួលរថយន្តទាំងនេះ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សូមបញ្ចាក់ថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋនោះឡើយ ពោលគឺជាថវិកាចូលរួមរបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ រថយន្តទាំងនេះ នឹងចូលរួមបម្រើដល់វិស័យយោធា ក៏ដូចជានគរបាលជាតិ សម្រាប់ជាប្រយោជន៍របស់ជាតិ៕