រឿងរ៉ាវ​​គួរ​ដឹង​ពី Napoli លើក​ពាន Coppa Italia ​​ដំបូង​ ក្រោម​កា​រ​ដឹក​នាំរបស​លោក Gennaro

  • 2020-06-18 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ Gennaro Gattuso ដែល​ទើប​និង​បាន​​ជួយ​ក្រុម​ SSC Napoli លើក​ពាន​ Coppa Italia ​លើក​ដំបូង​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​ខ្លួន ​និង​ជា​លើកទី ៦ ឲ្យ​ក្លឹប​។

Napoli លើក​ពាន Copa Italia ដំបូង​ក្រោម​ការ​ដឹក​នាំ​លោក Gattuso
**ខាងក្រោម​នេះ​ជា​រឿង​រ៉ាវ​គួរ​ដឹង​ពី​ Napoli និង​កីឡាករ​ក្លឹប​៖**

-Napoli អាច​ឈ្នះ​ពាន​នេះ​សរុប ៦ដងស្មើ​នឹង​ Fiorentina ឯអ្នកឈ្នះ ៧ដងគឺ Inter និង Lazio ខណៈ​ដែល​ Juventus ឈ្នះច្រើន​ជាងគេ ១៣ ដង​

-លោក​ Gennaro Gattuso ប្រកាស​សុំ​លាលែង​ពី​តំណែង​ជា​ គ្រូ​បង្វឹក​ក្លឹប AC Milan ក្រោយ​ដឹក​នាំ​មិន​បាន​លទ្ធផល​ល្អ​។ Milan ធ្លាក់​ក្នុង​ពូល​ក្រោម​ថ្វី​ដៃ​ក្រុម SPAL នៅ​ឆ្នាំ ២០១៧។

-ប្អូន​ស្រី​របស់​​គ្រូ​បង្វឹក Napoli ​ទើប​នឹង​ស្លាប់​ដោយ​សារ​វីរុស​កូវីដ១៩ កាល​ពី​ខែ ឧសភា ២០២០ ។

-លោក Gattuso ទើប​នឹង​ដឹកនាំ​ក្រុម​សរុប​​បាន ១៧ ប្រកួត​ប៉ុណ្ណោះ​ តែ​អាច​ឈ្នះ​បាន លើក​ដំបូង​​ ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​ពានលីគ​ ឈរ​លេខ ៦ មាន ៣៩ ពិន្ទុ​(សប្ដាហ៍​ទី ២៦) បន្ត​យក Top 4 ​ដើម្បី​ទទួល​បាន​កៅអី UEFA Champions League ឆ្នាំ​ក្រោយ។

-កីឡាករ​ Dries Mertens ​ទើប​នឹង​បន្ត​កុងត្រា​បន្ថែម​ដល់​ឆ្នាំ ២០២១ ​ស្រប​ពេល​ដែល ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ កំពុង​ជាប់​ឈ្មោះ​ជា ​អ្នក​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​បំផុត​នៅ Napoli ​និង​ជា Legend ក្លឹប​ម្នាក់​ផង​ដែរ​ក្រោយ​ស៊ុត​បាន ១២២ គ្រាប់​បង្ហាញ​ខ្លួន​ត្រឹម​តែ ៣១០ ប្រកួត។

តួលេខ​នេះបាន​ធ្វើ​ឲ្យ​រូប​គេ ឈរ​លើកំណត់ត្រារបស់ Marek Hamsik ខណៈដែលវីរបុរសរបស់ក្លឹបគឺកីឡាករអាហ្សង់ទីន Diego Maradona នៅឈរលេខ ៣ ស៊ុតបាន ១១៥ គ្រាប់។

Dries Mertens ​ទើប​នឹង​បន្ត​កុងត្រា​បន្ថែម​២រដូវកាល​ទៀត
Gennaro Gattuso

ចុច​អាន៖ Ronaldo ​បាត់​ឱកាស​លើក​​ពាន Copa Italia ​មាន​កំណត់​ត្រា​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;