ខែក្រោយ​ NASA បង្ហោះយានទៅភពអង្គារ ហើយ ៦ឆ្នាំក្រោយ យានមួយទៀតនឹងទៅយកគំរូ​មកផែនដីវិញ

  • 2020-06-19 03:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ NASA នឹង​បង្ហោះយានរុករកលើភពអង្គារ ដែលមានឈ្មោះថា Perseverance នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០ខាងមុខនេះ។ យាន​នេះ នឹង​ត្រូវបង្ហោះ​តាមរយៈគ្រាប់រ៉ុកកែត Atlas V ចេញពី​មូលដ្ឋាន​ទ័ពអាកាស Cape Canaveral រដ្ឋ Florida។

រូបគំរូ
យាន Perseverance ​គ្រោងនឹង​ចុះចតលើផ្ទៃដីភពអង្គារ នៅ​ខែកុម្ភៈ ឆ្នាំ​២០២១។ យាន​តម្លៃ ១,៧ពាន់លានដុល្លារនេះ នឹង​សិក្សា​អំពី​បរិយាកាស និង​ភូគព្ភសាស្រ្ត​របស់​ភពអង្គារ ព្រមទាំងខួងយក​គំរូថ្ម និងដី​មួយ​ចំនួន​ដើម្បី​ត្រៀមយកមកផែនដីវិញ។ បេសកកម្មនេះ គឺ​ដើម្បី​សិក្សាពីជីវិត​ដែល​កើតមានក្នុងអតីតកាលលើភពនេះ ពិសេស​គឺសម្រាប់បើកផ្លូវ​ក្នុង​ការបញ្ជូនមនុស្ស​ទៅភពអង្គារ​នាពេលខាងមុខ។

ពាក់ព័ន្ធនឹងបេសកកម្មនេះដែរ អង្គការ NASA និងភ្នាក់ងារ​អវកាសអឺរ៉ុប ESA បាន​សហការ​គ្នា ក្នុងគម្រោង​បញ្ជូន​យានមួយ​ទៀត​ទៅភពអង្គារ​ក្នុងឆ្នាំ​២០២៦។

ESA បាន​ចុះកុងត្រាជាមួយក្រុមហ៊ុន Airbus ក្នុងការ​ផលិត​យានឈ្មោះថា «Fetch» ត្រៀមបញ្ជូន​ទៅភពអង្គារ​ នៅឆ្នាំ​២០២៦ និងចុះចត​នៅឆ្នាំ២០២៨ ដើម្បី​យកនូវគំរូដែលប្រមូលបាន​ដោយយាន Perseverance ត្រឡប់មក​ផែនដីវិញ៕

ប្រភព៖ Chinadaily

អត្ថបទថ្មី
;