អាមេរិក បានត្រឹមលើកឡើងបែបនេះ ក្នុងការប៉ះទង្គិចរវាងកងទ័ពចិន និងឥណ្ឌា
- 2020-06-19 06:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក បានត្រឹមលើកឡើងបែបនេះ ក្នុងការប៉ះទង្គិចរវាងកងទ័ពចិន និងឥណ្ឌា
ចន្លោះមិនឃើញ
ក្រសួងការបរទេសអាមេរិក បានត្រឹមតែបង្ហាញការចូលរួមរំលែកទុក្ខដល់កងទ័ពឥណ្ឌាដែលបានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន កាលពីពេលថ្មីៗនេះ។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក បានបង្ហោះនៅលើបណ្តាញទ្វីតធើកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា៖ «យើងសូមចូលរួមរំលែកទុក្ខដល់ប្រជាជនឥណ្ឌា ចំពោះការបាត់បង់ជីវិតកងទ័ព ដោយសារតែការប្រឈមមុខជាមួយចិន»។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរវាងកងទ័ពចិន និងឥណ្ឌា នៅតំបន់ព្រំដែន។ ភាគីទាំងពីរ បានបង្ហាញពីបំណងបន្ថយភាពតានតឹង ហើយអាមេរិកគាំទ្រដល់ការដោះស្រាយដោយសន្តិវិធី៕