កូនកន្ធាយក្បាលកង្កែប ១០០ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៃដងទន្លេមេគង្គខេត្តក្រចេះ

  • 2020-06-19 07:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលខេត្តក្រចេះ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ចំនួន ១០០ក្បាលចូលក្នុង ជម្រកធម្មជាតិនៃដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីលែងនេះបានប្រព្រឹត្តទៅក្រោមអធិតីភាពឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងជាប្រធានដឹកនាំគណៈប្រតិភូ និងមាន​អញ្ជើញ​ចូលរួមពីលោកអភិបាលរង ខេត្តក្រចេះ តំណាងរដ្ឋបាលជលផល ខណ្ឌជលផលខេត្តក្រចេះ ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងព្រៃឡង់បៃតង (USAID-GPL) សមាជិកសហគមន៍នេសាទ ក្រុមអ្នកការពារសំបុកល្មិច ឆ្មាំទន្លេ និងអង្គការ WCS។

បច្ចុប្បន្ន អង្គការWCS កំពុងអនុវត្ត «គម្រោងអភិរក្សកន្ធាយក្បាលកង្កែប» នៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ គម្រោងនេះ គាំទ្រដោយសហភាពអឺរ៉ុប សួនសត្វព្រៃស៊ីងហ្គាពួរ (WRS), USFWS, Margaret A. Cargill Philanthropy និង Turtle Survival Alliance (TSA)៕»

ប្រភព៖​ WCS Cambodia

អត្ថបទថ្មី
;