កូវីដ១៩​ប្រែ​ក្លាយស្ត្រី​ថៃម្នាក់ទៅ​ជា​តារា​សិច ដែល​រក​ចំណូល​បាន​ច្រើនសន្ធឹក!

  • 2020-06-22 00:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រោះ​តែ​ភាព​​ច្របូកច្របល់ និង​បាត់បង់​ចំណូល​​កំឡុង​​ជំងឺ​ឆ្លង​កូវីដ​១៩ ស្ត្រីជនជាតិ​ថៃ​ម្នាក់​បាន​ប្រែ​ជីវិត​របស់​នាង​ទៅ​ជា​តារា​អាសអាភាស​​អនឡាញ​ល្បី​មួយ​​រូប​នៅ​លើ​វិបសាយ​សិចស៊ី OnlyFans ហើយ​ទទួល​បាន​ចំណូល​ច្រើន​​ជាង​មុន​ថែម​ទៀត​ផង។

Fernie Warisa បាន​ឲ្យ​ដឹង​ថា មិន​ខុស​ពី​មនុស្ស​ភាគ​ច្រើន នាង​ក៏​បាត់​បង់​ការងារ​ធ្វើ​ដែរ។ នាង​បាន​ចាក​ចេញ​ពី​បាងកក​ជាមួយ​នឹង​កូន​ស្រី មក​រស់នៅ​ក្នុង​ផ្ទះ​ម្ដាយ​ឯ​ទីក្រុង Nonthaburi។ មុន​ដើម​ឆ្នាំ​២០២០ នាង​ធ្លាប់​បម្រើ​ការ​ជា​នារី​រត់​តុ​នៅ​ក្នុង​បារ​បារាំង ហើយ​​បន្ទាប់​មក​ទទួល​ការងារ​ជា​តារា​ម៉ូឌែល​ថត​រូប​ស្រើបស្រាល​ឲ្យ​ទស្សនាវដ្ដី Kinaree។ យ៉ាង​ណា​មិញ កាល​នោះ​នាង​បដិសេធ​មិន​ទទួល​ថត​រឿង​អាសអាភាស​ឡើយ។

រក​ការងារ​ធ្វើ​មិន​កើត ហើយ​ចំណូល​ក៏​គ្មាន ទើប Warisa បាន​បែក​គំនិត​បង្កើត​គណនី​រក​លុយ​តាម​វិបសាយ​​មួយ​ដែល​មាន​ឈ្មោះ​ថា OnlyFans ដោយ​ត្រូវ​ធ្វើការ​តែ​ពី​ផ្ទះ​នោះ​ទេ។ តាម​រយៈ​ការងារ​នេះ នាង​បាន​ប្រាក់​ចំណូល​ក្នុង​១ខែៗ​ខ្ទង់ ៦០០០០​បាត (ប្រហែល​ ២០០០​ដុល្លារ)។

សូម​បញ្ជាក់​ត្រង់​ចំណុច​នេះ​បន្តិច​ថា OnlyFans ក៏​មាន​ទម្រង់​ដូច​ជា​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែរ​ គឺ​ខុស​គ្នា​ត្រង់​ថា បើ​ចង់​តាមដាន​គណនី​នរណា​ម្នាក់ ទាល់​តែ​បង់​សេវាកម្ម​ប្រចាំ​ខែ​ទើប​មើល​ការ​បង្ហោះ​រូប ឬ​វីដេអូ​នានា​របស់​ម្ចាស់​គណនី​បាន។ ក្នុង​ទម្រង់​បែប​នេះ​ហើយ​ទើប Warisa អាច​ទាញ​ចំណូល​យ៉ាង​ងាយ​ពី​វិបសាយ​មួយ​នេះ។

Warisa បាន​រៀបរាប់​ថា ដំបូង​ឡើយៗ តារា​ម៉ូឌែល​​ភាគ​ច្រើន​ចូល​ចិត្ត​បង្ហោះ​ត្រឹម​រូប​សិចស៊ី ដើម្បី​ទាក់ទាញ​អ្នក​តាមដាន (subscriber) តែ​នាង​រាង​ខុស​ពី​គេ​បន្តិច ពេល​ចូល​ដំបូង គឺ​នាង​ចង់​ឆាប់​ល្បី​ខ្លាំង ដើម្បី​រក​លុយ។ ដូច្នេះ​ហើយ​នាង​បាន​ចាប់​ផ្ដើម​ដំបូង​ដោយ​បង្ហោះ​រូប​ស្រាត​យក​តែ​ម្ដង។ អ្នក​លើ OnlyFans បាន​ចាប់​អារម្មណ៍​​ខ្លាំង​ចំពោះ​នាង តែ​​មាន​អ្នក​ខ្លះ​ហៅ​នាង​ថា​ជា​តារា​សិច ដែល​ធ្វើ​ឲ្យ Warisa មិន​សប្បាយ​ចិត្ត។ យ៉ាង​ណា​មិញ យូរ​ៗ​ទៅ នាង​ក៏​ស៊ាំ​ត្រចៀក ហើយ​គិត​ថា​វា​គឺ​ជា​ការ​សរសើរ​មួយ​បែប​​ទៅ​វិញ។ ដោយ​មាន​ចិត្ត​ហក់​លោត​ខ្លាំង ស្ត្រី​ថៃ​រូប​នេះ​​បាន​ប្រែ​ខ្លួន​ទៅ​ជា​តារា​សិច​ពេញ​លេញ​តែ​ម្ដង ដោយ​នាង​ចាប់​ផ្ដើម​ថត​វីដេអូ​សិច ហើយ​បង្ហោះ​ទាក់ទាញ​ subscriber នៅ​លើ OnlyFans។

Warisa បាន​អះអាង​ថា វា​ជា​ការងារ​សិច​ដ៏​មាន​សុវត្ថិភាព​មួយ​ជាង​ការ​ទៅ​រកស៊ី​ផ្លូវភេទ​នៅខាង​ក្រៅ​ផ្ទាល់។ អ្វី​ដែល​នាង​ពេញ​ចិត្ត​មួយ​ទៀត​គឺ​នាង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​មើល​ថែ​កូន​ស្រី និង​អ្នក​ផ្ទះ៕

ប្រភព៖ Dailystar ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;