សម្តេច ហ៊ុន សែន ទៅពិនិត្យព្រលានយន្តហោះភ្នំពេញថ្មី ដែលសាងសង់បាន ៣០%
- 2020-06-22 01:18:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ទៅពិនិត្យព្រលានយន្តហោះភ្នំពេញថ្មី ដែលសាងសង់បាន ៣០%
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ សម្តេច ហ៊ុន សែន បានអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅឃុំព្រែកស្លែក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅពេលនេះការសាងសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សម្តេចសង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ៕