បើព្រលានយន្តហោះភ្នំពេញថ្មីសង់រួច តើព្រលានចាស់ នឹងទុកធ្វើអ្វី?
- 2020-06-22 01:52:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើព្រលានយន្តហោះភ្នំពេញថ្មីសង់រួច តើព្រលានចាស់ នឹងទុកធ្វើអ្វី?
ចន្លោះមិនឃើញ
ក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួច ព្រលានយន្តហោះភ្នំពេញបច្ចុប្បន្ន នឹងត្រូវទុកដដែល ប៉ុន្តែមានមុខងារផ្សេង។
សម្តេច ហ៊ុន សែន បានបង្ហាញពីគំនិតផ្ទាល់ខ្លួនក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ព្រលាយន្តហោះភ្នំពេញបច្ចុប្បន្ន នឹងត្រូវទុកជា៖
១. ជាព្រលានយោធាដដែល
២. ការហោះហើរផ្ទៃក្នុង ដែលកម្ពុជានឹងមានព្រលានយន្តហោះកាន់តែច្រើន ខណៈប្រជាជនកម្ពុជាមានលុយជិះយន្តហោះ
៣. ប្រើសម្រាប់ការដឹកជញ្ជូនសម្ភារៈ ទំនិញ តាមផ្លូវអាកាស
៤. ប្រើប្រាស់សម្រាប់ private jet ពោលគឺបរទេសអាចយកយន្តហោះរបស់គេមកផ្ញើជាមួយកម្ពុជា
៥. សម្រាប់ការចុះចតរបស់គណៈប្រតិភូជាន់ខ្ពស់ទាំងកម្ពុជា និងបរទេស៕