Honda ចេញ CR-V Black Edition ថ្មី ខ្មៅក្រិបឡើងកាចហ្មង

  • 2020-06-22 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត CR-V ម៉ូដែលថ្មីមួយទៀតនៅក្នុងប្រទេសជប៉ុន ហៅថា CR-V Black Edition។

រថយន្ត CR-V Black Edition មានបំពាក់យ៉ាន់ពណ៌ខ្មៅទំហំ ១៨អ៊ីញ, ចង្កៀងមុខ-ក្រោយខ្មៅប្រភេទ Smoke, ស៊ុមប៉ាណាមុខក្រូមេពណ៌ខ្មៅ, ស៊ុមអំពូលកាត់អ័ភ្ទពណ៌ខ្មៅ ព្រមទាំងដៃទ្វារពណ៌ខ្មៅ និងឡូហ្គូ Black Edition។

នៅផ្នែកខាងក្នុងវិញ រថយន្ត SUV នេះមានបំពាក់ពូកស្បែកជាមួយឡូហ្គូ Black Edition, បន្ទះទ្វារ និងដៃទ្វារពណ៌ខ្មៅ, តាប្លូពណ៌ខ្មៅ និងដំបូលពណ៌ខ្មៅផងដែរ។

Honda CR-V Black Edition បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ VTEC Turbocharged ទំហំ ៤ស៊ីឡាំង និង ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនី២។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៥ ៣០០ដុល្លារ សម្រាប់ម៉ូដែលម៉ាស៊ីនសាំង, ៥កៅអី និង ប៉ុងមួយវិលកង់មុខ។ ចំណែកឯប្រភេទម៉ាស៊ីន Hybrid ដែលគេប្តូរឈ្មោះទៅជា Honda CR-V e:HEV EX Black Edition វិញ មានតម្លៃចាប់ពី ៤០ ៦០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;