សញ្ញាគ្រោះថ្នាក់ទំាង ៥ ចំពោះអ្នកមានខ្លាញ់ក្បាលពោះដែលវេជ្ជបណ្ឌិតណែនំាឲ្យអ្នកមានការប្រុងប្រយ័ត្នខ្លំាង

  • 2020-06-22 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិនថាអ្នកមានខ្លាញ់នៅកន្លែងណានៃរាងកាយនោះទេ អ្នកតែងតែមានការបារម្ភជានិច្ចពិ​សេសនោះ​គឹការ​ប៉ោង​នៅ​លើផ្ទៃពោះតែម្តង។ ជាការពិតណាស់ ការមានក្បាលពោះវាមិន​ត្រឹមតែធ្វើ​ឲ្យអ្នក​ពិបាក​ស្លៀក​សម្លៀក​បំ​ពាក់​មួយ​មុខតែប៉ុណ្ណោះទេ តែវាថែមទំាងជះឥទ្ធិពល​មកលើសុខភាព​អ្នកទៀតផង។ យោងទៅ​តាមក្រុមវេជ្ជ​បណ្ឌិតបានឲ្យដឹងថា បើស្ត្រីមានទំហំចង្កេះលើសពី ៣៥ inches (ស្មើនឹង ៨៨,៩ cm) និង បុរសមាន​ទំហំ​ចង្កេះ​លើស​ពី ៤០ inches (ស្មើនឹង ១០១,៦ cm) នោះអាចបង្ហាញ​ថាពួកគេ​នឹង​មានហានិភ័យ​ចំពោះ​សុខ​ភាព។ ហានិភ័យសម្រាប់អ្នកមានខ្លាញ់នៅលើក្បាលពោះរួមមាន៖

១. ហានិភ័យនៃការកកើតជំងឺទឹកនោមផ្អែម

នៅពេលថ្លើមក្នុងរាងកាយអ្នកគ្របដណ្តប់ដោយជាលិកាខ្លាញ់ដែលកើតចេញពីខ្លាញ់នៅលើក្បាលពោះច្រើន​ ពេក វានឹងធ្វើឲ្យមានការបរាជ័យនៃការផលិតជាតិស្ករក្នុងឈាមឲ្យបានគ្រប់គ្រាន់។ បន្ទាប់ពីនេះហើយ វានឹង​ចាប់​ជាតិ​ស្ករនៅក្នុងផ្លូវសរសៃឈាមរបស់អ្នកជំនួសជាតិស្ករដំណើរការដោយថ្លើម។ នេះហើយ​អាច​នំាឲ្យអ្នក​កម្រិត​ជាតិស្ករក្នុឈាមខ្ពស់ ហើយក៏ក្លាយទៅជាជំងឺទឹកនោមផ្អែមបាន។

រូបតំណាង
**២. ហានិភ័យខ្ពស់នៃការដុតរំលាយអាហារក្នុងរាងកាយ**

ការវិវត្តនៃរោគសញ្ញាការដុតរំលាយអាហារក្នុងរាងកាយជាហានិភ័យដែលអ្នកជួបនៅពេលមានទំហំខ្សែចង្កេះធំ។ នៅពេលអ្នកមានខ្លាញ់ក្បាលពោះធំនិងចង្កេះធំ អ្នកនឹងឆាប់វិវត្តមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃឈាមក្នុងខួរក្បាល។ មនុស្សដែលមានហានិភ័យដូចដែលបាន​បង្ហាញ​ភាគ​ច្រើន​គឺនឹង​មាន​ជំងឺអស់​ទំាង​នោះ។

រូបតំណាង

៣. ហានិភ័យខ្ពស់នៃជំងឺមហារីក

មានការស្រាវជ្រាវមួយបានបង្ហាញថាប្រូតេអ៊ីនមួយប្រភេទត្រូវបានបញ្ចេញពីខ្លាញ់ក្បាលពោះអាចប្រែពីកោសិកា​មិន​មែនមហារីកទៅជាកោសិកាមហារីកបាន រួចនឹងបណ្តាលឲ្យមានសាច់ដុំលូតលាស់បាន។

រូបតំណាង

៤. ហានិភ័យខ្ពស់នៃជំងឹសរសៃឈាមបេះដូង

វាត្រូវបានបង្ហាញថាខ្លាញ់នៅក្នុងកោសិកាក្នុងពោះអាចផលិតប្រូតេអ៊ីនដែលមានសមត្ថភាពស្ទះនៃសរសៃឈាម​ដែល​អាច​ឲ្យសម្ពាធឈាមកើនខ្ពស់។ ដូចគ្នានេះផងដែរ ប្រតេអ៊ីនអស់ទំាងនោះអាចបង្កឲ្យសរសៃ​ឈាម​ក្រ​ហម​កកស្ទះ​ងាយធ្វើឲ្យឆាប់រងគ្រោះពីជំងឺដាច់សរសៃឈាមខួរក្បាលនិងគំាងបេះដូង។

រូបតំណាង

៥. ហានិភ័យខ្ពស់នៃជំងឺរវើររវាយ

យោងតាមការស្រាវជាវរបស់ Pub Med.gov បានឲ្យដឹងថា ស្ត្រីដែលមានចំនួនខ្លាញ់នៅលើក្បាលពោះច្រើន គឺ​មាន​ចំនួន ៣ ដងនៃការវិវត្តទៅជាជំងឺរវើរវាយ។ ភាគច្រើននៃអាការៈ​បែបនេះគឺបណ្តាល​មកពីខ្លាញ់​ពីក្នុង​ខ្លួន​ដូច​ជា​ការ​មានក្បាលពោះធំ ឬខ្លាញ់នៅក្បាលពោះជាដើម។

រូបតំណាង

ប្រសិនបើអ្នកមានមិនប្រញាប់ធ្វើលំហាត់ប្រាណនិងថែរក្សាសុខភាពនោះទេ អ្នកអាច​នឹងជួបហា​និភ័យណា​មួយ​ជាក់ជាមិនខាន។ ដូច្នោះហើយ ប្រសិនជាអាចចូរអ្នកស្វែងរកការពិភាក្សា​ជាមួយក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ផ្តល់ការប្រឹក្សាបន្ថែម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;