រកឃើញ​ប្រទេសទីពីរ​ដែលមានមនុស្ស​ស្លាប់ដោយសារ​កូវីដ១៩ លើសពី៥ម៉ឺននាក់

  • 2020-06-22 03:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រេស៊ីល​គឺ​ជាប្រទេស​ទីពីរ​ក្នុងពិភពលោកបន្ទាប់ពីអាមេរិក ដែលមាន​អ្នកស្លាប់​ដោយសារជំងឺកូវីដ១៩ លើសពី៥ម៉ឺននាក់ ហើយ​ក៏ជាប្រទេសទីពីរ ដែលមានករណីឆ្លងដល់ខ្ទង់លាននាក់ផងដែរ។

គិត​ត្រឹមព្រឹកថ្ងៃទី ២២ ខែ​មិថុនានេះ ប្រេស៊ីល មានករណីឆ្លងកូវីដ១៩ ចំនួន ១ ០៨៦ ៩៩០នាក់ ក្នុងនោះ ស្លាប់ ៥០ ៦៥៩នាក់ និង​ជាសះស្បើយចំនួន ៥៧៩ ២២៦នាក់ ខណៈអាមេរិក មានករណី​ឆ្លង​ចំនួន ២ ៣៥៦ ៦៥៧នាក់ ក្នុងនោះស្លាប់ ១២២ ២៤៧នាក់ និង​ជាសះស្បើយ ៩៨០ ៣៥៥នាក់។

ជាសរុប​នៅទូទាំង​ពិភពលោកមានករណីឆ្លងកូវីដ១៩ ចំនួន ៩ ០៤៦ ០៦៧នាក់ ក្នុងនោះ​ស្លាប់ ៤៧០ ៧០៣នាក់ និង​ជាសះស្បើយ ៤ ៨៣៨ ៣៣៨នាក់៕

ប្រភព៖ Worldometer

អត្ថបទថ្មី
;