ជនបង្ក​ដែលបើក​រថយន្ត RX400h បុក​សមត្ថកិច្ច​នៅ​ចោមចៅ រងការចោទប្រកាន់​ ៣ចំណុច

  • 2020-06-22 03:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹងថា បុរស​ម្នាក់​ឈ្មោះ​ ពុធ មនោ​រម្យ​ ដែល​មិន​បាន​ស្តាប់​ការណែនាំ​​របស់​ប៉ូលិស​ចរាចរ​ណ៍​​នៅ​ម្តុំការដ្ឋា​ន​​កំពុងសាងសង់​ផ្លូវ​នៅ​រង្វង់​មូលចោមចៅ​​ និង​បាន​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដែល​បង្កឲ្យ​មន្ត្រី​​ចរាចរ​ណ៍​​ម្នាក់​ដួល​ ជាពិសេស​​ក្រោយ​ធ្វើ​ការស្រាវជ្រាវ​​ និង​ត្រួត​ពិនិត្យ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជនបង្កនេះ​ បាន​ប្រើ​ប្រាស់​ផ្លាកលេខមិន​ត្រឹម​ត្រូវ​ ដោយ​យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់។​

ជនបង្កនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​លើចំណុច​៣​ផ្សេង​គ្នា​ ទី​១​គឺ​ ការរារាំង​​​សមត្ថកិច្ច ​​ពេល​កំពុង​តែអនុ​វត្ត​​​ការងារ​ និង​ទី​២​ គឺ​ការប្រើ​ប្រាស់​ផ្លាកលេខក្លែង​ក្លា​យ​ (យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់ ) ទី​៣​ បើក​រត់គេច​ពីកន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស ពីការ​ទទួល​ខុសត្រូវ​។

កាលពី​រសៀលថ្ងៃ​ទី​២​១​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ ជនបង្ក ត្រូវ​បាន​ការិ​យាល័យ​​នគរ​បាល​ចរាចរ​ណ៍​​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ​​ រៀប​ចំ​សំណុំ​ឯ​កសារ​ និង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​អនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទថ្មី
;