នេះ​​ប្រភព​រូប បុរស​​រហ័ស្សនាម​ Man of the year សរសេរ​ពាក្យ​ចាក់ដោត​លើ​ក្រដាស​កាតុង

  • 2020-06-22 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បុរស​មុខ​ស្ងួត​ ​ដែល​សរសេរ​ពាក្យ​ចាក់ដោត (ចំអន់​បែប​ត្រូវ​រឿង) ​ជា​ច្រើន​នៅ​​លើ​ក្រដាស​កាតុងដូចទម្រង់​នឹង​ការ​ធ្វើបាតុកម្ម រួច​ផុស​លើ​បណ្ដាញ​សង្គម​ទទូល​បាន​ការ​គាំទ្រ​យ៉ាង​សន្ធឹក ទទួល​បាន​រហ័ស្សនាម​ Man of the year 2020 ។

បុរស​មុខ​កំប្លែង​ស្ងួត​សញ្ជាតិ​អាមេរិកកាំង​ រូប​នេះ​​ មាន​គណនី​ Instagram ឈ្មោះ​ពិតគឺ Seth Phillips ឯផេកផ្លូវការ​ឈ្មោះ​ថា " dudewithsign”

គំនិត​ធ្វើ conent បែប​កំប្លែងៗ​នេះកើត​តាំង​នៅ​ចុង​ឆ្នាំ ២០១៩ ដើម​ឡើយ​រូប​ដំបូងកើត​ចេញ​ពីគណនី Elliot Tebele ដែ​ល​ជា​ស្ថាបនិក​ Jerry Media ដែល​បាន​ធ្វើ​រួម​ជាមួយ Seth Phillips (ជាបុគ្គលិកក្រុមហ៊ុន Jerry) បន្ត​មក​រូប​ភាព​បែប​នោះ​ ក៏ចាប់​ផ្តើម​ល្បី​ល្បាញ​ ឯ Seth Phillips ក៏​យក​មក​ធ្វើ​ម្នាក់​ឯងបន្ត​។

រូប​គេ​ ក៏​បាន​ទទួល​បាន​ការ​សរសើរ​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី ជាមួយ​នឹង​ពាក្យ​រិះគន់​បែប​ស្ថាបនា ជា​ភាសាអង់គ្លេស​ទាំង​នោះ។ មក​ទល់​នេះ​មាន​អ្នក Follow ច្រើន​ជាង ៧ លាន​នាក់​ហើយ៕

ទស្សនាវីដេអូ​ខាងក្រោម៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;