គ្រប់គ្នា​ឡើង​ភ្លឹក ពេល​ស្រីស្អាត​កូរ៉េ​ម្នាក់នេះ​ដោះ​រ៉ូប​លើឆាក​ទូរទស្សន៍ (វីដេអូ)!

  • 2020-06-23 01:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាព​ល្បាញល្បី​របស់​ស្រី​ស្អាត​កូរ៉េ Jhi Yeon-woo បាន​ចាប់​ផ្ដើម​ឡើង បន្ទាប់​ពី​នាង​ចូលរួម​កម្មវិធី​មួយ​របស់​ទូរទស្សន៍ SBS កាល​ពី​កំឡុង​ឆ្នាំ​២០១៦​កន្លង​ទៅ។ គ្រា​នោះ Yeon-woo បាន​ឡើង​លើ​ឆាក ហើយ​ស្លៀក​រ៉ូប​បែប​ជា​ស្ត្រី​ទន់ភ្លន់​​ម្នាក់។ យ៉ាងណា​មិញ ក្រោយ​ដោះ​រ៉ូប​ចេញ គ្រប់​គ្នា​នៅ​ក្នុង​កម្មវិធី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នឹក​ស្មាន​មិនដល់ ពេល​បាន​ឃើញ​សាច់​ដុំ​ធំៗ​កង់ៗ​របស់ Yeon-woo។ វីដេអូ​របស់​​ស្រី​ស្អាត​សាច់​ដុំ​រូប​នេះ​ទាក់​ទាញ​អ្នក​ទស្សនា​ជិត ៩០​លាន​ដង​នៅ​លើ​បណ្ដាញ​សង្គម​យូធូប។

កាល​ដើម​ឡើយ Yeon-woo ជា​ស្ត្រី​ម្នាក់ ដែល​មាន​សុខភាព​ទ្រុឌទ្រោម និង​រូបរាង​ស្គម​ ហើយ​ចេះ​តែ​ខ្លាច​គេ​ឯង​មើល​ងាយ​ ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ម្នា​ជុំវិញ។ ការណ៍​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​នាង​សម្រេច​ទៅ​ហាត់​ប្រាណ ដើម្បី​ពង្រឹង​​ផ្នែក​​​​​​​សុខភាព​រាងកាយ​នៅ​ក្នុង​ឆ្នាំ​២០០៥។ នោះ​ហើយ​ជា​ពេល​វេលា​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង​ពេញ​មួយ​ទំហឹង​តែ​ម្ដង គឺ​ពី​មនុស្ស​​ស្រី​ម្នាក់​ដែល​​គ្រាន់​តែ​ចង់​ហាត់​ប្រាណ​ធម្មតា​​ក្លាយ​ជា​កីឡាការិនី​​កាយវប្បកម្ម​ម្នាក់​ដ៏​ល្បី ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ធំៗ​ជា​ច្រើន។

Yeon-woo កើត​នៅ​ឆ្នាំ​១៩៨៤ មាន​កម្ពស់ ១,៧០​ម៉ែត្រ ហើយ​និង​ទម្ងន់ ៧៣​គីឡូក្រាម។ សព្វ​ថ្ងៃ នាង​គឺ​ជា​កីឡាការិនី​មួយ​រូប​នៅ​ក្នុង​ក្លឹប​អន្តរជាតិ IFBB PRO។ ពាន​រង្វាន់​ដែល​លេច​ធ្លោ​បំផុត​របស់ Yeon-woo គឺ​ពាន​រង្វាន់ Arnold Classic Europe Physique កាល​ពី​ឆ្នាំ​២០១៣។ ទោះ​មាន​សាច់​ដុំ​ធំៗ​បែប​នេះ​ក្ដី Yeon-woo មិន​ខុស​ពី​មនុស្ស​ស្រី​ដទៃ​ឯ​ទៀត​ទេ។ នាង​ចូលចិត្ត​ទៅ​ធ្វើ​សក់​ក្រចក ជួបជុំ​មិត្តភក្ដិ​ជជែក​លេង ហើយ​ឧស្សាហ៍​បង្ហោះ​​រូប ក៏​ដូចជា​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​​សង្គម​អ៊ីចឹង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;