ឥណ្ឌា ប្រកាស​ទិញ​យន្តហោះ​ចម្បាំងពីរុស្ស៊ី ជាបន្ទាន់

  • 2020-06-23 03:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លាមៗ​ក្រោយប៉ះទង្គិចជាមួយទាហានចិន នៅព្រំដែន ក្រសួងការពារជាតិ​ឥណ្ឌា កាលពីចុងសប្តាហ៍​កន្លងទៅ​បាន​ប្រកាស​ទិញយន្តហោះចម្បាំង ៣៣គ្រឿង​ពីរុស្ស៊ី​ជាបន្ទាន់ ក្នុង​នោះ យន្តហោះ Su-30MKI ចំនួន ១២គ្រឿង និង MiG-29 ចំនួន​ ២១គ្រឿង។

តម្លៃ​នៃកិច្ចព្រមព្រៀងនេះ ត្រូវប៉ាន់ស្មានថា ប្រហែល ៧៨៧,៦លានដុល្លារ។ រុស្ស៊ី នឹង​អាច​បញ្ជូន​យន្តហោះ​ទាំងនេះ​ទៅឥណ្ឌា ក្នុងអំឡុងពីរបីខែខាងមុខ។

ឥណ្ឌា​ ជាអតិថិជនទីមួយហើយរបស់រុស្ស៊ី​ដែលទិញ​យន្តហោះ MiG-29។ ស្រប​ជាមួយគ្នានេះដែរ រុស្ស៊ី​ក៏កំពុង​ធ្វើការ​ជាមួយ​កងទ័ព​អាកាស​ឥណ្ឌា ដើម្បី​គាំទ្រ​ដល់ការធ្វើទំនើបកម្ម​យន្តហោះចម្បាំងនេះផងដែរ។ វា​នឹង​ធ្វើឱ្យសមត្ថភាព​ប្រយុទ្ធរបស់ MiG-29 កើនឡើង​ ថែមទាំងអាច​បំពាក់​អាវុធ និងបច្ចេកវិទ្យា​ថ្មីៗទៀតផង។ ការ​ធ្វើទំនើប​កម្មនេះ នឹង​បង្កើន​អាយុ MiG-29 ដល់ ៤០ឆ្នាំ។

លើសពីនេះទៅទៀត យន្តហោះ Su-30MKI ជា​ប្រភេទ​យន្តហោះ​ចម្បាំងតែ​មួយគត់ នៅក្នុង​កងទ័ពអាកាស​ឥណ្ឌា ដែល​អាចបំពាក់​មីស៊ីល​លឿនជាងសំឡេង BrahMos។ មីស៊ីលនេះ ត្រូវ​បាន​អភិវឌ្ឍរួមគ្នា​ដោយរុស្ស៊ី និង​ឥណ្ឌា៕

ប្រភព៖ AirForce-Technology

អត្ថបទថ្មី
;