កុំទាន់អស់សង្ឃឹមប្រុសៗ! ការដុះក្បាលពោះ មានប្រយោជន៍ពិសេស១នៅពេលរួមភេទ
- 2020-06-24 06:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់អស់សង្ឃឹមប្រុសៗ! ការដុះក្បាលពោះ មានប្រយោជន៍ពិសេស១នៅពេលរួមភេទ
ចន្លោះមិនឃើញ
មិនប្រាកដថាបុរសៗដែលមានក្បាលពោះធំមិនមានលក្ខណៈពិសេសសម្រាប់ដៃគូឡើយ។ នេះបើមិននិយាយពីរឿងរូបរាងខាងក្រៅ។ យោងតាមការសិក្សាមួយនៃសកលវិទ្យាល័យ Erciyes របស់តួកគី បានបង្ហាញថា បុរសក្បាលពោះធំអាចធ្វើសកម្មភាពផ្លូវភេទយូរជាងបុរសដែលមានរូបរាងស្គម។
ការស្រាវជ្រាវនេះធ្វើឡើងក្នុងឆ្នាំ២០០៧ ទៅលើបុរសចំនួន ២០០នាក់ ដោយជាលទ្ធផលរកឃើញថា បុរសដែលសម្បូរខ្លាញ់ក្បាលពោះ មានសមត្ថភាពសម្រេចកិច្ចការលើគ្រែបានរយៈពេលជាមធ្យម ៧នាទី និង១៨វិនាទី ខណៈដែលអ្នកដែលគ្មានក្បាលពោះបានត្រឹម ២នាទីប៉ុណ្ណោះ។ ខុសខ្វះគ្នា៥នាទីមិនមែនជារឿងលេងសើចនោះឡើយ។
មូលហេតុ? អ្នកជំនាញ បានបកស្រាយថា បុរសដែលសម្បូរខ្លាញ់ច្រើននៅក្បាលពោះមានចំនួនអ័រម៉ូន Estradiol ច្រើនជាងអ្នកដែលគ្មាន។ អ័រម៉ូននេះនឹងជួយទប់ស្កាត់ការសម្រេចកាមបានមួយកម្រិត៕