សម្តេច ហ៊ុន សែន៖ ចំនួន​គ្រួសារ​ក្រីក្រ អាចកើនឡើងដល់ ១០ ឬ ២០ម៉ឺនគ្រួសារ​បន្ថែមទៀត

  • 2020-06-24 02:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ចំនួនគ្រួសារ​ក្រីក្រនៅកម្ពុជា អាចនឹងកើនឡើង​ដល់ ១០ ទៅ ២០​ម៉ឺនគ្រួសារ បើវិបត្តិនេះបន្តអូសបន្លាយ ខណៈ​ការ​ស្រង់ស្ថិតិបច្ចុប្បន្នឃើញថា​ មានគ្រួសារក្រីក្រ ចំនួន ៥៦​ម៉ឺនគ្រួសារ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយរងគ្រោះ​ដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
​សម្តេច​តេជោ បញ្ជាក់​ដូច្នេះថា៖ «**ឥឡូវនេះ មានត្រឹមតែ ៥៦ម៉ឺនគ្រួសារទេ ក៏ប៉ុន្តែ​ខេត្តនីមួយៗ​តាមរយៈ​ក្រសួង​ផែនការ ត្រូវតែ​ធ្វើបច្ចុប្បន្នភាព​បន្តទៀត​នូវ​ចំនួន​អ្នកក្រីក្រ​ដែល​អាច​នឹង​កើនឡើង​ ត្រូវធ្វើកិច្ចការងារ​នេះឱ្យបានហ្មត់ចត់។ កុំភ្លេចថា អត្រានៃភាពក្រីក្ររបស់យើង បានធ្លាក់ចុះមកនៅក្រោម ១០% តិច ប៉ុន្តែកូវីដនេះ អាចនឹងធ្វើឱ្យអ្នក​ឆ្លងផុតបន្ទាត់ភាពក្រីក្រ ធ្លាក់មកក្រោមភាព​ក្រីក្រវិញ។ អ៊ីចឹង​នៅក្នុងរយៈពេលនេះ យើងលេចចេញត្រឹមតែ ៥៦​ម៉ឺនគ្រួសារទេ ប៉ុន្តែ​អាចនឹង​ ២ខែក្រោយ ​ក្នុងស្ថានភាពមិនហ្នឹងនរ​នៃ​សេដ្ឋកិច្ច ចំនួន​គ្រួសារ​ក្រីក្រ អាចកើនឡើង​ ១០ម៉ឺន ឬ ២០​ម៉ឺន​គ្រួសារ​បន្ថែមទៀត**»៕

ចុចអាន៖ មក​មើល​ចំនួន​ទឹកប្រាក់​ដែល​គ្រួសារ​ក្រីក្រ​ទទួលបាន​ពីរាជរដ្ឋាភិបាល ក្នុង​អំឡុងកូវីដ

អត្ថបទថ្មី
;