Messi បង្កើតកំណត់ត្រាថ្មី១ទៀត ក្រោយញ៉ាក់ផុតចង្កេះខ្សែការពាររួច Assist ឲ្យ Rakitic (មានវីដេអូ)
- 2020-06-24 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi បង្កើតកំណត់ត្រាថ្មី១ទៀត ក្រោយញ៉ាក់ផុតចង្កេះខ្សែការពាររួច Assist ឲ្យ Rakitic (មានវីដេអូ)
ចន្លោះមិនឃើញ
Lionel Messi បន្តកាន់តំណែងជាអ្នក Assist បានច្រើនបំផុតក្នុងលីគ ១៥ ដងហើយអ្នករកគ្រាប់បាល់បានច្រើនបំផុតក៏ជា Messi ដដែលដោយស៊ុតចូលបាន ២១ គ្រាប់ក្នុងចំណោមវត្តមានលើទីលានរដូវកាលនេះបានតែ ២៥ ដងប៉ុណ្ណោះដោយសាររបួស ដើមរដូវកាល។
តួលេខនេះ Assist នេះបើគិតដោយឡែក Messi ធ្វើយ៉ាងបានតិចបំផុត ១៥+ ដងចំនួន ៥ រដូវកាល (ចន្លោះពីឆ្នាំ ២០១០ ដល់ ២០២០)។
Messi ស៊ុតចូលសរុប ៦៩៩ គ្រាប់ បើទោះជាខកខានរកគ្រាប់បាល់គម្រប់ទី ៧០០ តែមកទល់ពេលនេះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបង្កើតបានកំណត់ត្រាថ្មី ដោយធ្វើបាន ២៥០ Assist (គិតគ្រប់កម្មវិធីប្រកួត) ជាចំនួនច្រើនជាងគេបំផុតឲ្យក្លឹប។
ស្ថិតិនេះកើតចេញក្រោយពេល Messi បានរួមចំណែកជួយឲ្យក្រុម FC Barcelona យកឈ្នះ ១-០ លើក្រុម Athletic Bilbao យកបាន ៣ ពិន្ទុបន្ថែមដោយការប្រើបច្ចេកទេសលេងរត់ពេញទីលាន បង្កើតឱកាសរកគ្រាប់ផង ស៊ុតខ្លួនឯងផង និងបោះបាល់ឲ្យមិត្តរួមក្រុមផង។
គ្រាប់បាល់តែ១ជើងគត់ ដែលកើតចេញពីខ្សែបម្រើចាស់វស្សា Ivan Rakitic បានបន្តក្ដីសង្ឃឹមប្រជែងពាន លីគ ទល់នឹងក្រុម Real Madrid ។
ពេលនេះ Barca មាន ៦៨ ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្នដាច់តែ ៣ ពិន្ទុប៉ុណ្ណោះក្នុងជំនូបសប្ដាហ៍ទី ៣១ នៅ La Liga សម្រាប់នៅសល់ ៧ ប្រកួតទៀត ច្បាស់ជាជក់ចិត្តតាមដានមិនខាន៕
ទស្សនាទម្រង់លេងលើទីលានរបស់ Messi