កីឡាករអាស៊ីដំបូងគេបង្អស់ ធ្លាប់ឈ្នះពាន Champions League
- 2020-06-24 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអាស៊ីដំបូងគេបង្អស់ ធ្លាប់ឈ្នះពាន Champions League
ចន្លោះមិនឃើញ
Park Ji-sung ជាកីឡាករសញ្ជាតិកូរ៉េខាងត្បូង ដែលបានផ្ទេរចេញពីក្លឹបហូឡង់ PSV នៅឆ្នាំ ២០០៥ ក្នុងតម្លៃផ្ទេរតែ ៤ លានផោនប៉ុណ្ណោះ មកកាន់ក្លឹប Manchester United ។
ក្រោយបង្ហាញខ្លួនបាន ២០៣ ប្រកួតស៊ុតចូលបាន ២៧ គ្រាប់ជាមួយបិសាចក្រហមPark រួមចំណែកជួយក្លឹបឈ្នះ Premier League ៤ដង ពានCommunity Shield ៤ ដង ពានLeague Cup ៣ដង ពានអឺរ៉ុបChampions League ១ម្ដង និងពាន Club World Cup ១ ដងសរុប ១៣ ពាន មុននឹងចាកចេញទៅក្លឹប Queens Park Rangers ឆ្នាំ ២០១២។
Park បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០១៤ ។ បច្ចុប្បន្ន Park ត្រូវតែងតាំងជាអ្នកផ្ដល់យោបល់កីឡាបាល់ទាត់នៃក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ ដែលជាអ្នកតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្នុងក្រុមអ្នកផ្ដល់យោបល់នោះ៕
ទស្សនាវីដេអូកាល Park លេងឲ្យ ManchesterUnited ៖
-កីឡាករអាស៊ានតែម្នាក់គត់ ធ្លាប់ឈ្នះ FIFA Pukas Award (វីដេអូ)