អាសង់ឆ្នាំ ២០២០ លក់នៅតាមហាងតម្លៃថ្មី និងមួយទឹកខុសគ្នាប៉ុន្មាន?
- 2020-06-25 03:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសង់ឆ្នាំ ២០២០ លក់នៅតាមហាងតម្លៃថ្មី និងមួយទឹកខុសគ្នាប៉ុន្មាន?
ចន្លោះមិនឃើញ
នៅតាមហាងលក់ម៉ូតូម្ដុំគិរីរម្យជាច្រើនចាប់ផ្ដើមមានទីផ្សាឡើងវិញបន្ទាប់ពីស្ងាត់មួយរយៈ។ ចំពោះ ម៉ូតូពេញនិយមខ្លាំង Honda Dream ក៏នៅតែមានអ្នកសម្រុកទិញជិះច្រើនគួរសមដែរ។
ងាកមកមើល Honda Dream ស៊េរីឆ្នាំ ២០២០ នេះនៅមានតម្លៃពុំសូវប្រែប្រួលច្រើនឡើយ។ នៅតាមប្រភពពីហាងលក់ម៉ូតូនៅម្ដុំគិរីរម្យ បានឲ្យដឹងថា Honda Dream ឆ្នាំ ២០២០ ថ្មីមានតម្លៃធ្លាក់ខ្ទង់ ៥០ ទៅ ១០០ដុល្លារបើធៀបទៅខែមុន។
បច្ចុប្បន្ន Honda Dream ឬអាសង់ ២០២០នេះ ដាក់លក់ថ្មីមានតម្លៃខ្ទង់ ២២៥០ ដុល្លារ និងមួយទឹកមានតម្លៃខ្ទង់ ២០០០ ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។
Honda Dream មានកម្លាំងម៉ាស៊ីន 125cc សេរ៊ីចុងក្រោយនេះ មានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សារក្នុងស្រុក។