Liverpool ​ជា​ក្រុម​តែ​មួយ​គត់​ធ្លាប់​លើក​ពាន​លីគ​អង់គ្លេស ​នៅ​ដើម​ទសវត្ស​ ៨ ​ផ្សេង​ៗ​គ្នា

  • 2020-06-26 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ​បាន​ក្លាយ​ជា​ ​ជើងឯក​លីគ​កំពូល​អង់គ្លេស ​លើក​ទី ១៩ ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ក្លឹប។​ អ្វី​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នោះ​គឺ ការ​ឈ្នះ​លើក​ដំបូង​ក្រោម​ឈ្មោះ​ជា "ពាន English Premier League” ដែល​ប្ដូររូបរាង​និង​​ឈ្មោះ​មកពី “English League” កាលពី​ខែកុម្ភៈ​ឆ្នាំ ១៩៩២ ។

ជា​រៀងរាល់​ឆ្នាំ ​គេ​តែង​សង្កេត​ឃើញ​​ក្រុម​ខ្លាំង​មួយ​នេះ​ធ្វើ​បាន​ល្អ​ក្នុង​លីគ​ ​តែ​ក្រោយ​ប្រកួត​​ប្រជែង​គ្នា​បញ្ចប់​រដូវ​កាល​ ​មិន​បាន​ឈ្នះ​ពាន​សោះ។ ក្រោយ​ខកខាន​តាំង​ពី​ឆ្នាំ​ ១៩៩០​ នោះ​មក ហង្ស​ក្រហម ​ត្រូវ​រង់​ចាំ​អស់​រយៈពេល ៣០ ឆ្នាំ​ទើប​អាច​សម្រេច​គោលដៅ​​ជា​ថ្មីក្នុង​ឆ្នាំ ២០២០ នេះ​ឯង។

ខាង​ក្រោម​គឺ​ជា ​កំណត់ត្រា​ដ៏​គួរ​ឲ្យ​អារម្មណ៍មួយ​៖

-Liverpool ​ជា​ក្រុម​​ធ្លាប់​លើក​ពាន​លីគ​អង់គ្លេស ​នៅ​ដើម​ទសវត្ស​ ៨ ​ផ្សេង​ៗ​គ្នា ពោល​គឺ ​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩០០, ១៩២០, ១៩៤០, ១៩៦០, ១៩៧០, ១៩៨០, ១៩៩០ និង ២០២០ ។​

-កំណត់ត្រា​នេះ​គឺ Liverpool ធ្វើ​បាន​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់​នៅ ក្របខ័ណ្ឌ​កំពូល​អង់គ្លេស

-អាច​ចាត់​ថា​​ជា ​ក្រុម​ជោគជ័យ​ជាង​គេ​មួយ​នៅ​ អង់គ្លេស ​បើ​ទោះ​ជា​មិន​បាន​ឈ្នះ​ពាន​នៅ​ដើម​ទស្សវត្ស ២០០០ និង ២០១០ ក៏​ដោយ។

នៅឆ្នាំ ១៩៩០ ហង្ស​ក្រហម ឈ្នះ​លើក​ចុង​ក្រោយ​បំផុត
Liverpool ក្លាយ​ជា​ជើងឯក ​Premier League ​រដូវកាល ២០១៩-២០២០ ដំបូងបំផុត

ប្រភព៖ Premier League ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;