សម្តេច ហ៊ុន សែន៖ អាស៊ាន​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​កូវីដ បើ​ប្រៀបធៀបនឹង​តំបន់​ផ្សេងទៀត

  • 2020-06-26 04:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើងថា តំបន់​អាស៊ាន​ទទួលបាន​ជោគជ័យ​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ បើប្រៀបធៀប​នឹង​តំបន់​ផ្សេងៗទៀត។ នេះបើយោងតាម​សុន្ទរកថារបស់​សម្តេច ហ៊ុន សែន ​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២០។

សម្តេច​បន្តថា ជាទិសដៅ​ទៅមុខ អាស៊ាន​ពិតជាមានភាព​ចាំបាច់​ជាយុទ្ធសាស្រ្ត ក្នុង​ការត្រៀមខ្លួន​ឱ្យបាន​ល្អសម្រាប់​ក្រោយ​អំឡុង​ពេលវិបត្តិ​កូវីដ១៩។ ដើម្បី​សម្រេច​នូវគោលដៅនេះ អាស៊ាន​គួរបង្កើត​ផែនការស្តារឡើងវិញមួយ ប្រកបដោយភាព​ជាក់លាក់ និង​ប្រុងប្រយ័ត្ន តាមរយៈ​ការ​ដាក់​ចេញ​នូវសេណារីយ៉ូ​មួយចំនួន សម្រាប់​បើកឱ្យដំណើរការ​ជាបណ្តើរៗ ក្នុងការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម រវាង​ប្រទេស​ក្នុងតំបន់ និងការស្តារឡើងវិញ​នូវវិស័យ​ដែល​រងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។

សូម​អាន​បន្ថែម​ខាងក្រោម៖

អត្ថបទថ្មី
;